មិន​ចង់​ឲ្យ​មានការ​ក្រហាយ​ដើមទ្រូង​ក្នុងពេល​មាន​ផ្ទៃពោះ​គួរតែ​…

748
ចែករម្លែក

​ខណៈពេលដែល​ការ​ក្រហាយ​ដើមទ្រូង​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​ក៏ដោយ តែ​វា​មានរឿង​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ជួយ​ការពារ​បញ្ហា​នេះ កុំ​ឲ្យ​កើតឡើង​ខ្លាំងក្លា​បាន​ដូចជា​៖

​ចូរ​ជំនួស​ការ​ញ៉ាំ​អាហារ​ច្រើនៗ​បី​ពេល​ក្នុង​មួយថ្ងៃ មក​ញ៉ាំ​អាហារ​តិចៗ តែ​ច្រើនដង​វិញ​
​ក្រោយពី​ញ៉ាំ​អាហារ​រួច ចូរ​អង្គុយ​ធម្មតា​ឲ្យ​បាន​ប្រហែល​មួយ​ម៉ោង​សិន​ចូរ​លុបបំបាត់​អាហារ​បង្ក បញ្ហា​ដូចជា អាហារ​ហិ​រ អាហារ​មាន​ជាតិ​ហ្គាស ឬ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ដើម្បី​បំបាត់​ការ ក្រហាយ​ដើមទ្រូង ចូរ​ញ៉ាំ​ទឹកដោះ​គោមួយ​កែវ ឬ​យ៉ា​អួ​មួយ​កំប៉ុង​។ ឬ​អ្នក​អាច​លាយ​ទឹកឃ្មុំ​មួយ ស្លាបព្រា​ជាមួយ​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​មួយ​កែវ​បាន​៕ ដោយ​: health.com.kh