មិន​ចង់​ឲ្យ​មុន​តែង​កើត​លើ​មុខ ការ​ម៉ាស្សា​បែបនេះ អាចជួយ​បានឮ​

415
ចែករម្លែក

ខាងក្រោម​នេះ វេ​ប​សាយ​health.com.kh​នឹង​បង្ហាញ​អ្នក​ពី​ចលនា​ម៉ាស្សា​ដែល​អាចធ្វើ ឲ្យ​មុខ​អ្នក​មិន​ងាយ​កើតមុន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ដំបូង អ្នក​អាច​ត្រដុស​ដៃ​ទាំងសងខាង​របស់​អ្នក​ឲ្យ​ក្តៅ​។ បន្ទាប់មក​អ្នក​អាចដាក់​ដៃ​ទាំង សងខាង​នោះ​ក្រោម​ចង្ការ​សងខាង​របស់​អ្នក រួច​បិទ​ភ្នែក​។ បន្ទាប់មកទៀត​អ្នក​អាច​អូស ដៃ​អ្នក​ថ្នមៗ​ពី​ចង្ការ ដោយ​ឆ្លងកាត់​ភ្នែក​រហូតដល់​សក់​អ្នក​ហើយ​ម្រាមដៃ​សងខាង សូក​ចូល​សក់ ហើយ​សិត​ពីមុខ​រហូតដល់​ក្រោយ​ក្បាល ធ្វើ​ដូចជា​សិតសក់​ធម្មតា​។ ក្រោយ​ពេលដែល​ប្រើ​ដៃ​សិត​ដល់​សក់​ក្រោយ អ្នក​អាច​ទម្លាក់​ដៃ​អ្នក​រហូតដល់​កញ្ចឹងក ដោយ​ធ្វើ​ឲ្យ​កញ្ចឹងក​នោះ​ក្តៅ​។ ចុងក្រោយ អ្នក​អាច​ក្រលាស់​ដៃ​អ្នក​ទៅមុខ​ជាការ ស្រេច​។ អ្នក​អាចធ្វើ​បែបនេះ​ចំនួន​៣​ដង នោះ​មុខ​អ្នកនឹង​អាច​ស្អាត​ជាមិនខាន​ឡើយ​៕ ដោយ​: health.com.kh​