មិន​ដល់​មួយខែ​ផង​បន្ទាប់ពី​ត្រូវគេ​ចាក់ សាយ​ម៉ុ​ន យ៉ាំ វិលត្រឡប់​ទៅ​ខេត្ត​ក្វាង​ទុង​វិញ​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​របស់គាត់​

371
ចែករម្លែក

​លោក​សាយ​ម៉ុ​ន យ៉ាំ​មិន​ខ្លាច​ក្នុងការ​បង្ហាញខ្លួន​ជា​សាធារណៈ​នៅ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​ម្តងទៀត​នោះទេ ពោលគឺ​មិន​ដល់​មួយខែ​ផង​បន្ទាប់ពី​គាត់​ត្រូវ​បុរស​ម្នាក់​ចាក់​។​

​តារា​សម្តែង​ហុងកុង ដែលជា​សះស្បើយ​ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី ២០ ខែកក្កដា​ក្នុង​ទីក្រុង​ចុង​សាន ដែល​ក្នុងនោះ​គាត់​បាន​រងរបួស​ត្រង់​ពោះ​និង​ដៃ​របស់គាត់ បានបង្ហាញ​មុខ​នៅ​ទីក្រុង​ក្វាង​ចូ​វ​ដើម្បី​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ថ្មី​របស់គាត់ Litte Q ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​។​

​លោក​យ៉ាំ​បាន​និយាយ​បន្ទាប់ពី​ការវាយប្រហារ​នោះ​ថា គាត់​នឹង​កាន់តែ​មាន​ភាព​សម្រិតសម្រាំង​ច្រើនជាង​មុន​ចំពោះ​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ ប៉ុន្តែ​ការបង្ហាញ​មុខ​នៅ​ក្វាង​ចូ​វ​បា​នស​បញ្ជាក់ថា​គាត់​មិន​ចង់​ធ្វើឱ្យ​អ្នកគាំទ្រ​ខ្សែភាពយន្ត​ដែល​គាត់​សម្តែង​ជាមួយ នាង ជី​ជី លឿង លោក​ហឹម ឡ និង លោក​ឆា​លី យ៉ាំង ខកចិត្ត​នោះទេ​។​

​ខ្សែភាពយន្ត​នេះ​ដំណាល​អំពី​ទំនាក់ទំនង​រវាង​ឆ្កែ​ស្មោះត្រង់​និង​មេ​ចុងភៅ​ពិការភ្នែក​ម្នាក់​។​

​សន្តិសុខ​ត្រូវបាន​រឹតបន្ដឹង​កាលពី​ថ្ងៃអាទិត្យ​ទី​១១​សីហា​សម្រាប់​លោក​យ៉ាំ​អាយុ ៦៤ ឆ្នាំ ដែល​ដៃស្តាំ​របស់គាត់​នៅ​រុំបង់​បិទ​របួស​នៅឡើយ​។​

​វេ​ប​សាយ China.org.cn បាន​ស្រង់​សម្តី​គាត់​ថា “​រឿង Little Q គឺ​ដំណាល​ពី​រឿងរ៉ាវ​អំពី​រូបខ្ញុំ​និង​កូនស្រី​របស់ខ្ញុំ​ផ្ទាល់​។ វា​គឺជា​ខ្សែភាពយន្ត​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ហើយ​ជា​ខ្សែភាពយន្ត​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​ផលិត​”​។​

​រឿង Little Q ដែល​គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី ២៥ ខែកក្កដា ឥឡូវនេះ​នឹងត្រូវ​បញ្ចាំង​នៅ​ថ្ងៃទី ២០ ខែកញ្ញា​៕ ដោយ៖ កញ្ញាដាលីស

លោក សាយ​ម៉ុ​ន យ៉ាំ