មិន​ដល់​មួយខែ​ផង ចៅសង្កាត់​ក្រមុំ​មកពី​បក្សប្រឆាំង​ទទួល​លិខិត​ព្រមាន​២​ពី​អភិបាលខេត្ត​បាត់ដំបង​

2060
ចែករម្លែក

(​បាត់ដំបង​) ៖ លោក​សុខ ផល អភិបាលខេត្ត​បាត់ដំបង បានចេញ​លិខិតផ្លូវការ​២​ច្បាប់​ដាច់ដោយឡែក​ពីគ្នា ដោយ​ណែនាំ​កញ្ញា ស៊ិន ចាន់​ពៅ​រូ​ហ្សេ​ត ចៅសង្កាត់​អូរ​ចារ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​មិន​យកប្រាក់​កម្រៃ​សេវាសាធារណៈ​ដែល​ច្បាប់​បានកំណត់ ខណៈ​លិខិត​មួយទៀត​បានលើកឡើង​ពី​ចំណុច​អវិជ្ជមាន​នៃ​ការអនុវត្ត​ការងាររដ្ឋបាល​របស់​សង្កាត់​អូរ​ចារ​។​


​ ​
​លិខិត​ចុះ​ថ្ងៃទី ៣ ខែសីហា ដែលមាន​ត្រា និង​ហត្ថលេខា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​សរសេរថា​“​លោកស្រី​ចៅសង្កាត់​អូរ​​ចារ​បាន​អនុវត្ត​ការយក​កម្រៃ​សេវា​រដ្ឋបាល​០ (​សូន្យ​) រៀល​គ្រប់មុខ​សេវា​ទាំងអស់​របស់​រដ្ឋបាល​សង្កាត់​អូរ​ចារ​ដោយ​ប្រើប្រាស់​អំណាច​​ឆន្ទានុសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ពុំបាន​ធ្វើការ​ពិគ្រោះ​យោបល់ និង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​ដើម្បី​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​ស្រប​​តាមច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត និង​បទបញ្ជាផ្ទៃក្នុង​ក្រុមប្រឹក្សា​សង្កាត់​របស់ខ្លួន​ឡើយនិង​ពុំបាន​ដាក់ចេញ​ដីកា​ស្តីពី​ការកំណត់​តម្លៃ​​សេវា​រដ្ឋបាល​”​។​
​ ​
​លិខិត​ដដែល​បាន​តម្រូវ​ឲ្យ​ចៅសង្កាត់​រូបនេះ​ប្រជុំ​ក្រុមប្រឹក្សា​ដើម្បី​កំណត់​តម្លៃ​០ រៀល​ស្របតាម​ប្រកាស​អន្តរក្រសួង​និង​តម្រូវ​ឲ្យ​ទូទាត់​សង​ថវិការដ្ឋ​ដែល​មិនបាន​យក​ពី​ពលរដ្ឋ​ចូលក្នុង​កញ្ចប់​ថវិកា​ស​ង្កា​ត់​វិញ​គិត​ចាប់តាំងពី​ថ្ងៃ​អនុវត្ត​រហូតដល់​ថ្ងៃ​ប្រកាស​ដីកា​កំណត់​រដ្ឋបាល​ថ្មី​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​បង្កាន់ដៃ​បង់ប្រាក់​ផងដែរ​។
​ ​
​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ព្រមាន​ថា​“​ករណី​ចៅសង្កាត់​អូរ​ចារ​នៅតែ​រឹងទទឹង​មិន​ព្រម​អនុវត្តតាម​ការណែនាំរ​ដ្ឋ​បាល​ខេត្ត​នឹងមាន​វិធានការ​បន្ទាប់​និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​លោកស្រី​ចៅសង្កាត់​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​…”​។​

​ឆ្លើយតប​នឹង​លិខិត​នេះ​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត បាន​និយាយថា​វា​ជាការ​យល់ច្រឡំ​របស់ខ្លួន​ដោយសារតែ​កាលពី​ដំបូង​កញ្ញា​បាន​សួរ​​ស្មៀន​នៅ​សង្កាត់​នេះ​ដោយ​ស្មៀន​និយាយថា​សេវាសាធារណៈ​មិន​តម្រូវ​ឲ្យ​មានការ​បង់ថ្លៃ​ទេ​។
​ ​
​ក្រៅពី​លិខិត​រឿង​តម្លៃ​សេវា​រដ្ឋបាល​នេះ ក៏មាន​លិខិត​មួយ​ផ្សេងទៀត​ចុះ​ថ្ងៃទី ១ ខែសីហា ដែល​បានលើកឡើង ៣​ចំណុចរួម​មានការ​​ប្រើប្រាស់​លិខិត​ចេញចូល ២​ផ្សេងគ្នា​រវាង​ចៅសង្កាត់ និង​ស្មៀន​ជំនួយការ​រដ្ឋបាល​ឃុំ​២​រូប​ដោយ​ពុំមាន​កិច្ចសន្យាការងារ​និង​ការប្រើ​​ប្រាស់​ជំនួយការ​ផ្ទាល់ខ្លួន និង​ការប្រើប្រាស់​ស្មៀន​មិន​ស្របតាម​ការប្រកាស​រប​ស់​ក្រសួងមហាផ្ទៃ ការ​ផូ​ស្ត​ឯកសារ​រដ្ឋបាល​សាលាក្រុង សាលាខេត្ត នៅលើ​ហ្វេ​ស​ប៊ុ​កដោយ​គ្មាន​ការអនុញ្ញាត និង​ការរើសអើង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មកពី​គណបក្ស​ផ្សេង​។
​ ​
​ជាការ​ឆ្លើយតប​នឹង​លិខិត​ទាំង​២​ខាងលើ​របស់លោក​អភិបាលខេត្ត​បាត់ដំបង នាង​រ៉ូ​ហ្សេ​ត ក៏បាន​ចេញ​លិខិត​ឆ្លើយតប​មួយ​ទៅវិញ​ដែរ​។ ហើយ​ទន្ទឹមនឹងនេះ នាង​រ៉េ​ហ្សេ​ត ក៏បាន​បញ្ជាក់បន្ថែម​ប្រាប់​អ្នកសារព័ត៌មាន​ថា​“…​ខ្ញុំ​នឹង​បង់​ជូន​ជំនួស​ពលរដ្ឋ​ទៅតាម​តម្លៃ​ដែល​នាង​​ខ្ញុំ​មិន​យកលុយ​នាពេល​កន្លងមក​បង់​ចូល​រដ្ឋ​…”​។ ប៉ុន្តែ ទោះយ៉ាងណា កញ្ញា​និយាយថា​នឹងមាន​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់​​អូរ​ចារ​នៅ​ថ្ងៃទី ១១ សីហា​នេះ​ដោយ​កញ្ញា​នឹង​ស្នើ​ឲ្យ​មាន​ការយក​តម្លៃ ០ រៀលរាល់​សេវា​ទាំងអស់​ដោយ​កញ្ញា​និយាយថា​ពលរដ្ឋ​នៅ​សង្កាត់​​អូរ​ចារ​ក្រីក្រ​៕​ដោយ​៖​វិបុល​/sn