មិន​ត្រឹមតែ​ជា​កីឡា​ប្រជាធិបតេយ្យ តែ​ក៏​ជា​កីឡា​ដើម្បី​សុខភាព​ជា​ទៀងទាត់​ដែរ​

1085
ចែករម្លែក
សម្តេចតេជោពេលហាត់កីឡា(រូបផេកសម្តេចតេជោ)

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​៤​ខែឧសភា​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​រូបថត​ហាត់ប្រាណ​ចំនួន​ជាង ២០ សន្លឹក​ជាមួយនិង​ការអត្ថាធិប្បាយ​ខ្លី​ថា សុខភាព​របស់​សម្តេច​មាន​ស្ថាន​ភាពល្អ​ណាស់ ហើយ​សម្តេច​ថែមទាំង​បាន​ហាត់ប្រាណ​ទៀងទាត់​ទៀតផង ។

សម្តេច​តេ​ជោ​បាន​សរសេរ​នៅក្នុង​ហ្វេ​សប​ប៊ុ​កថា​“​ថ្ងៃនេះ​មាន​បងប្អូន​មួយចំនួន​បាន​ផ្ញើ​សារ​មក​ជូនពរ​ខ្ញុំ​និង​ទូរស័ព្ទ​មក​សួរ​ពី​សុខភាព​ខ្ញុំ​។​តា​មកា​សន្និដ្ឋាន​របស់​ខ្ញុំ​ប្រហែល​មកពី​រូបថត​មួយ​សន្លឹក​ដែល​ខ្ញុំ​ស្ថិតក្នុង​មន្ទីរពេទ្យ​កាលពី​ឆ្នាំ​២០១៦​ដែល​ធ្វើ​ឲ្យ​មានការ ភាន់ច្រឡំ​។​ពេលនេះ​សុខភាព​ខ្ញុំ​ល្អ​ណាស់​ថែមទាំង​ហាត់ប្រាណ​បាន​ទៀងទាត់​ផង​”​។​
សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​បងប្អូន​ដែល​កង្វល់​ពី​សុខភាព​សម្តេច​និង​ជូនពរ​មកដល់​សម្តេច ។​

​ពិនិត្យឃើញ​រូបភាព​និង​ការអធិប្បាយ​ខាងលើ​បានធ្វើ​អ្នកវិភាគ​ខ្លះ​បញ្ចេញយោបល់​ថាស​ម្តេច​តេ​ជោ​មិន​ត្រឹមតែ​ជា​កីឡា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កីឡា​ដើម្បី​សុខភាព​មួយរូប​ដែរ​៕​