មិន​ត្រឹមតែ​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ ហាក់ ធៀ​មុន្នី​ធ្វើឱ្យ​អ្នកជំនួញ​ម្នាក់​ទទួលបាន​ជោគជ័យក្នុង​មុខរបរ​

1685
ចែករម្លែក
  • 337
    Shares

(​ភ្នំពេញ​)៖ តារា​សម្តែង​ប្រុស រូប​សង្ហា លោក ហាក់ ធៀ​មុន្នី មិន​ត្រឹម តែ​លេចធ្លោ​ក្នុង​វិស័យ សិល្បៈ​ប៉ុណ្ណោះ ឡើយ ប៉ុន្តែ​លោក​មាន​ឥទ្ធិពល​លើ​អ្នក ជំនួញ​កាហ្វេ និង​ប្រេងសាំង​យ៉ាង​ធំ​មួយ នៅ​ក្រុងព្រះសីហនុ ដែល​ធានា​ឱ្យ​អ្នក ម្ចាស់​ជំនួញ​រូបនោះ ទទួលបាន​ជោគជ័យ​ក្នុង​មុខរបរ របស់ខ្លួន​ថែមទៀត​។​
​ ​
​ស្មានតែ​ត្រឹមតែ​ជា​អ្នកសិល្បៈ ដែល​ចេះតែ​សម្តែង និង​ច្រៀង លោក ហាក់ ធៀ​មុន្នី បានបង្ហាញ ទាំង​សមត្ថភាព និង​ការដឹកនាំ ក្នុង​ពិធី​សម្ពោធ​ហាង កាហ្វេ យីហោ​ធំ​មួយ “​កាហ្វេ​អា​ម៉ា​ហ្សូ​ន​” និង​ស្ថានីយប្រេងឥន្ធនៈ ភី​ធី​ធី ដែល មាន​ទីតាំង​ធំ​មួយ​នៅ​ចំ​កណ្តាល​ក្រុងព្រះសីហនុ​យ៉ាង ភ្ញាក់ផ្អើល ខណៈ​ម្ចាស់ ហាង និង ក្រុមហ៊ុន ភី​ធី​ធី បាន​សរសើរ រូបលោក ដែល​ចេះ​រៀបចំ​កម្មវិធី សម្ពោធ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ​។​
​ ​
​ក្រោម​វត្តមាន​របស់​អភិបាល ខេត្ត​ព្រះសីហនុ លោក​យន្ត មីន កាត់​ខ្សែ បូ អបអរ​នូវ​សាខា​ថ្មី​នៃ “​កាហ្វេ អា​ម៉ា​ហ្សូ​ន​” និង​ស្ថានីយប្រេងឥន្ធនៈ ភី​ធី​ធី របស់​អ្នកជំនួញ លោក គិត សុ​លី​តា ដែល​បានដាក់​ហាង​របស់លោក ចំ​កណ្តាល​ក្រុងព្រះសីហនុ ក្បែរ​រង្វង់ មូល​តោ​ពីរ​នោះ​ត្រូវ​បានឱ្យ ដឹងថា សាខា​មួយ​នេះ​អាច​បើក​បាន​ក្រោយ មានការ​សម្របសម្រួល និង​ពិនិត្យមើល ដោយសារតែ លោក ហាក់ ធៀ​មុន្នី ជា អ្នកគ្រប់គ្រង​ផ្នែក​មួយ​នេះ​នៃ​ក្រុមហ៊ុន ភី​ធី​ធី​ហើយក៏​ជា​បុគ្គល​សំខាន់ ផងដែរ ក្នុងការ​ពិនិត្យមើល​លទ្ធភាព​របស់​អ្នក ជំនួញ​គ្រប់រូប ដែល​ចង់បាន ឬ​បើក សាខា និង​ទីតាំង​ដែល​ត្រូវ​បើក​។
​ ​
​ក្រោយ​វាយតម្លៃ​រួច​ពី​ក្រុមហ៊ុន​ថា អាច​បើក​នោះ លោក ហាក់ ធៀ​មុន្នី ក៏​ជា​គ្រូ​ម្នាក់ ដែល​តម្រូវឱ្យ ណែនាំ ក៏​ដូច​ការបង្ហាត់បង្រៀន​លើ​មុខ ជំនួញ​នេះ​ដល់​ម្ចាស់​ភាគហ៊ុន ដែល​បាន​សិទ្ធិ​បើក​សាខា ឱ្យ​ចេះ​គ្រប់គ្រង​ហាង ឬ​ស្ថានីយប្រេងឥន្ធនៈ ដោយ​ខ្លួនឯង​។ ក្នុងនាម​អ្នកសិល្បៈ​ដែលមាន​ឥទ្ធិពល លើ​មុខ​ជំនួញ​របស់​ក្រុមហ៊ុន​ធំ ដែល ដែល​អ្នកជំនួញ​ខ្មែរ និង ក្រុមហ៊ុន​ថៃ​សហការគ្នា​ពង្រីក ទីផ្សារ​បាន​ដោយ ជោគជ័យ ដោយសារតែ​រូបលោក​។
​ ​
​ក្នុង​ពិធី​សម្ពោធ នៅ​ទីតាំង​ខាងលើនេះ តារា​ល្បី​រូបនេះ បានបង្ហាញ​ទាំង​រូប​សម្រស់ និង​សមត្ថភាព ដោយ​ចាប់ ដៃគូ​ជាមួយ​ពិធី​ការិនី​ស្រី​ស្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើឱ្យ​ម្ចាស់​កម្មវិធី​ពេញចិត្ត យ៉ាងខ្លាំង​។ ជាមួយគ្នា​នោះ មហាជន និង ភ្ញៀវ ដែល​ចូលរួម​នោះ​ងឿងឆ្ងល់ ថា ហេតុអ្វី​បានជា​លោក​ជួយ កម្មវិធី ខាងលើនេះ​រត់​ចុះឡើង មិនចេះ​ហត់ យ៉ាង​ដូច្នេះ ដែល​ធ្វើឱ្យមាន​ការសង្ស័យថា លោក ហាក់ ធៀ​មុន្នី និង​ម្ចាស់​ជំនួញ ទាំង​ប្តី​ប្រពន្ធ នៅ​ខេត្ត​ព្រះសីហនុ​រូប នោះ​មាន​ភាគហ៊ុន​ចូលគ្នា ទើប​អាច​បើក បាន​។​
​ ​
​លោក ហាក់ ធៀ​មុន្នី បាន​បកស្រាយ​នៅមុខ​ក្រុម​អ្នកសារព័ត៌មាន ថា សម្រាប់​លោក​ត្រឹមតែ ជា​អ្នកសិល្បៈ ប៉ុណ្ណោះ មាន​លុយ​ឯណា​ដល់​ជាង​កន្លះ លាន​ដុល្លារ មិន​បូក​ថ្លៃ​ដី​ផង​ទៅ​បើកហាង “​កាហ្វេ​អា​ម៉ា​ហ្សូ​ន​” និង ស្ថានីយ ប្រេងឥន្ធនៈ​ភី​ធី​ធី​” នៅ​ចំ​កណ្តាល ក្រុងព្រះសីហនុ​នោះ​។ លោក​មកជួយ​ធ្វើ ពិធីករ និង​ដឹកនាំ​កម្មវិធី សម្ពោធ សាខា​ថ្មី​នេះ ដោយសារតែ លោក គិត សុ​លី​តា និង ភរិយា​របស់លោក​ជា​កូន សិស្ស​របស់​ក្រុមហ៊ុន ភី​ធី​ធី របស់លោក​ទើប​លោក​ជួយ​សម្រប សម្រួល​ឱ្យ​ល្អ សម្រាប់​អ្នកជំនួញ​ខ្មែរ​យើង និង ក្រុមហ៊ុន​ថៃ​នេះ​ទទួលជោគជ័យ​បើក សាខា​ចេញ​ជា​រូបរាង​។
​ ​
​តារា​រូប​សង្ហា​រូបនេះ​បាន និយាយថា ម្យ៉ាង​ក្រុមគ្រួសា​របស់លោក គិត សុ​លី​តា គឺជា​អ្នក​រាប់អាន ដ៏​ល្អ​ជាមួយ​លោក ទើប​លោក​មើលថែ តាំងពី​ម្ចាស់​ជំនួញ​រូបនេះ ទទួលបាន​សិទ្ធិ បើកហាង​កាហ្វេ និង​ស្ថានីយ​ប្រេង ឥន្ធនៈ ភី​ធី​ធី រហូតមកដល់​ថ្ងៃ​បើក សម្ពោធ​បានសម្រេច​មិនឱ្យ​ខុសឆ្គង​។ អ្វីដែល​កាន់តែ​ពិសេស​នោះ លោក និង​ក្រុមប្រឹក្សា​ក្រុមហ៊ុន ភី​ធី​ធី ត្រៀមចាំ​ជួយ​ដោះស្រាយ​គ្រប់ បញ្ហា និង ជំរុញ​ទីផ្សារ​ល្អៗ សម្រាប់​ម្ចាស់​ជំនួញ​ថ្មី នៅ​សាខា​ព្រះសីហនុ​រូបនេះ​ឱ្យ​កាន់តែ ទទួលជោគជ័យ​ត​ទៅមុខទៀត​។​
​ ​
​សូមបញ្ជាក់ថា លោក ហាក់ ធៀ​មុន្នី ដែលជា​តារា​សម្តែង​ល្បី​ក្នុង រឿង​ជាច្រើន​កន្លងមកនេះ ជាតា​រា ឧស្សាហ៍​លេចមុខ​ជួយ​កម្មវិធី សប្បុរ​ធម៌ ជាច្រើន ជាមួយ​សមាជិក “​គ្រួសារ​តារា កម្ពុជា​”​។ កាលពីពេល​ថ្មីៗ​នេះ លោក​ក៏ បានប្រកាស​ត្រៀម​បញ្ចោ​ញ​រឿង​ដុំ​ថ្មី របស់លោក​ផងដែរ គឺ​រឿង “​កំពូល ចុងភៅ​ពិសេស​” នាពេល​ខាងមុខនេះ​។
​ ​
​សម្រាប់​វិស័យ​មុខ​ជំនួញ​រកស៊ី វិញ លោក ហាក់ ធៀ​មុន្នី មាន​ទេពកោសល្យ​ផ្នែក​គ្រប់គ្រង អាជីវកម្ម ធនាគារ និង​ជា​អ្នកសម្របសម្រួល រវាង​អ្នករកស៊ី រវាង​ខ្មែរ និង​ថៃ​។ លោក​ចេះ​និយាយ ច្រើន​ភាសា ដូចជា អង់គ្លេស ចិន និង​ជាពិសេស​បកប្រែ ភាសា​ថៃ ដែលជា​បុគ្គល​សំខាន់ និង​មាន ឥទ្ធិពល​ក្នុង​ក្រុមហ៊ុន ភី​ធី​ធី យ៉ាង​ដូច្នេះ ៕ ដោយ​: បូ​រិ​ន​