មិន​ត្រឹមតែ​ស្រី​របស់​ប្តី​ទេ សូម្បីតែ​រថយន្ត​ក៏​មិន​លើកលែង​ដែរ​!!

887
ចែករម្លែក

​វា​ជា​គ្រឿង​ថ្នាក់​ចរាចរណ៍​ចម្លែក​មួយ ពាក់ព័ន្ធ​នឹង​រថយន្ត​ទំនើប​២​ពាក់​ស្លាក​លេខ​ស្រដៀង​គ្នា​។​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ក្រុង​តៃ​ប៉ិះ កោះ​តៃវ៉ាន់​។​

​របាយការណ៍​និយាយថា អ្នកបើករថយន្ត​Volvo​ពណ៌​សបាន​កំពុង​ឈប់​ទិញ​ទំនិញ​ជាមួយ​កូនស្រី ស្រាប់តែ​ឃើញ​ប្តី​របស់ខ្លួន​ដើរ​ជាមួយ​ស្រី​ផ្សេង​យ៉ាង​ស្និទ្ធស្នាល​និង​​សង្ស័យ​ភ្លាម​ថា​មុខជា​មានអីៗ​នឹង​គ្នា​។​

​បន្ទាប់ពី​ឈរ​ស្រឡាំងកាំង​និង​ប្តី​នាំ​ស្រី​ឡើង​រថយន្ត​ជិះ​ចេញទៅ នាង​ជា​ប្រពន្ធ​បាន​បើករថយន្ត​Volvo​ដេញតាម​រថយន្ត​BMW​ពណ៌​ខ្មៅ​របស់​ប្តី​។​ពេល​ប្តឹង​ដឹងថា​រថយន្ត​ប្រ​​ពន្ធ​ដេញតាម​ពីក្រោយ គាត់​បន្ថែម​ល្បឿន​ដើម្បី​គេច​ពី​ប្រពន្ធ តែ​នាង​ជា​ប្រពន្ធ​ក៏​មិន​ណ​យ​ដែរ​ជាន់​បន្ថែម​ល្បឿន​លឿន​ជាង​ប្តី​ជាហេតុ​នាំអោយ​ជ្រុល​ទៅបុក​និង​ឡើង​​សង្កត់ពីលើ​រថយន្តរ​បស់​ប្តី​ជាប់​ទៅមុខ​លែងកើត​។​

​នាង​ជា​ប្រពន្ធ បន្ទាប់មក​បានចេញ​ពី​រថយន្ត​និង​ចាប់វាយ​ស្រី​លួចលាក់​របស់​ប្តី​៕ដោយ៖វាសនា

គ្រោះថ្នាក់ចម្លែកនេះបានកើតឡើងនៅក្រុងតៃប៉ិះ តែសារព័ត៌មានមិនបានបញ្ជាក់ថាថ្ងៃណាទេ