មិន​ថា​ដូង ឬ​ល្ហុង​បើ​ដឹង​ពី​វិធី​ដាំ នឹង​ឆាប់​បាន​ផ្លែ​ហើយ​ដើម​មិន​ខ្ពស់​ពិបាក​បេះ​ទេ​!!!

723
ចែករម្លែក

​វិធី​ដាំ​ល្ហុង​អោយបាន​ដើម​តឿ និង​ឆាប់​ផ្លែ​
១-​ត្រូវដាក់​បណ្ដុះ​កូន អោយបាន​កម្ពស់​ជិត ២​តឹក រួច​ដក​វា​យកមក​ដាំ ។​
២-​ពេល​ដាំ​ត្រូវ​កាត់​ឫសកែវ​របស់​វា​ចោល​ដោយ​ទុក ៥​សង់ទីម៉ែត្រ ពី​គល់​របស់​វា ។​

៣- ដាក់​ដាំ​វា​នៅ​រណ្ដៅ​ដែល​បានរៀបចំ​រួច ដោយ​ដាក់​ដាំ​ទ្រេត​ទៅ​ទិសខាងកើត​ប្រមាណ ៤០​ដី​ក្រេ ។​
៤- ពេល​ដាំ​ត្រូវដាក់​ចំ​អំបែង​ក្បឿង​ទំហំ​កន្លះ​តឹក​បួន​ជ្រុង ឲ្យ​ចំ​កណ្ដាល​ឫសកែវ​របស់​វា គឺ​វា​ជួយ​ឲ្យ ឫសកែវ​ក្រិន​ហាក់បីដូចជា​យើង​បាន​គ្រៀវ​ឫស​នោះដែរ ហើយ​ម្យ៉ាងទៀត​បើ​កូន​ល្ហុង​នោះ​ជា​ល្ហុង ឈ្មោល ក៏​ក្លាយជា​ល្ហុង​ញី​ដែរ ។​

​ផ្ទុយទៅវិញ ប្រសិនបើ​យើង​ទុក​ឲ្យ​ឫសកែវ​ចាក់​ចុះទៅ ក្នុង​ដី​ជ្រៅ ធ្វើ​ឲ្យ​ដើម​ខ្ពស់​ពេល​មាន​ផ្លែ ឬ​ខ្យល់​ដើម​នឹងរ​លំបាក់ ។​
៥-​ពេលវេលា​ដាំ​យើង​អាច​ដាំ​ដំណាំ​ល្ហុង​បាន​ពេញ​មួយឆ្នាំ ប៉ុន្តែ​ភាគច្រើន គេ​និយម​ដាំ​ដើមរដូវ​ភ្លៀង និង​ចុងរដូវ​ភ្លៀង​ពិសេស​ចៀសវាង​កុំ​ឲ្យ​កូន​ល្ហុង​ទទួល​ការ​ជាំ​ទឹកបាន ។​

៦-​ការថែទាំ​ជា​កិច្ចការ​មួយ​សំខាន់​ណាស់ ក្រោយពី​យើង​ដាំ​ហើយ ទិន្នផល​បាល​ល្អ ឬ​មិនល្អ អាស្រ័យ​លើ​ការថែទាំ ។ ក្នុងការ​ថែទាំ​មានការ​ស្រោច​ទឹក ដាក់​ជី​បំប៉ន ពូន​គល់ និង​ជំ​រះ​ស្មៅ ។​ល​។​

៧-​គេ​អាច​ប្រមូល​ផលដំណាំ​ល្ហុង​បាន​ចាប់ពី​អាយុ​៧​ទៅ​៨​ខែ​ឡើងទៅ ។ វា​ចាប់ផ្ដើម​ផ្កា​ផ្លែ​ហើយ បេះ​រហូត​ពេញ​មួយឆ្នាំ​ហើយ​វា​នឹង​ឲ្យ​ផល​ច្រើន​នៅពេល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ ៕ ប្រភព​: អ៊ាង សុផល្លែត