មិន​នឹកស្មានថា​ម្នាស់​មាន​ប្រយោជន៍​ដល់​ថ្នាក់​នេះ​សោះ​

2017
ចែករម្លែក
  • 6
    Shares

​វា​នឹង​ការពារ​ជំងឺ​ដាច់ សរសៃ ឈាម​ខួរក្បាល​។​
​ ​
​ផ្លែ​ម្នា​ស់មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ជាច្រើន ដែល​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃ ឈាម​ខួរក្បាល​។ វា​ក៏​អាចជួយ​អ្នក​ឱ្យ​ចៀស ផុតពី​ការកើតមាន​ជំងឺ​បេះដូង​ផងដែរ​។​
​ ​
​អ្នកនឹង​នៅ​ក្មេង​បានយូរ
​មាន​ជាតិ​ម៉​ង់​ហ្គា​ណែ​ស​ជា ច្រើន​នៅក្នុង​ម្នាស់ ហើយ​វា​នឹង​ការពារ រាងកាយ​របស់​អ្នក​ពី​រ៉ាឌីកាល់ សេរី​។ រ៉ាឌីកាល់​ទាំងនេះ​អាច​បំផ្លាញ​កោសិកា របស់​អ្នក​ហើយ​បង្កើន ល្បឿន​នៃ​ការ​ចាស់​របស់ ស្បែក​និង​សរីរាង្គ​របស់ អ្នក​។​

​ប្រព័ន្ធ​រំលាយ​អាហារ​របស់ អ្នកនឹង​ត្រឡប់មក​ធម្មតា​វិញ​
​ផ្លែ​ម្នាស់ ក៏ដូចជា​ទឹក​ផ្លែឈើ របស់​វា​ផងដែរ អាចជួយ​រំលាយ​អាហារ​ដោយ​ការប្រឆាំង នឹង​ពោះវៀន និង​ការ​ទល់លាមក​។ វា​ក៏​អាចជួយ​ដល់ បញ្ហា​ដំបៅ​ពោះវៀន ឬ​ដំបៅ​ក្រពះ ប៉ុន្តែ​គ្រាន់តែ​ជា​ថ្នាំ​ព្យាបាល​បន្ទាប់បន្សំ និង​បន្ទាប់ពី​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក៏ដោយ ដោយសារតែ​ទឹក​ម្នាស់​អាច​បង្កើន​ជាតិ អាស៊ីត​ក្រពះ​អ្នក​ត្រូវ​ប្រុង ប្រយ័ត្ន​ខ្ពស់ ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​ក្រពះ ឬ ជំងឺ​ក្រពះ​ពោះវៀនធំ ៕ ដោយៈ Health.com.kh

#