មិន​នឹកស្មានថា​អាហារ ៦ មុខ​នេះ​ញ៉ាំ​ទៅ ធ្វើឱ្យ​ងាប់​លិង្គ​

1544
ចែករម្លែក

​ការ​ងាប់​លិង្គ​ចំពោះ​បុរស ជាទូទៅ​គេ​សន្ម​ត់​ថា​បណ្តាលមកពី​វ័យ​កាន់តែ​ចាស់​។ ប៉ុន្តែ មិនមែន​ឱ្យតែ​ចាស់​ឡើង លិង្គ​បុរស​ទាំងអស់​សុទ្ធតែ​ងាប់​នោះទេ​។ មាន​កត្តា​ច្រើនណាស់​ដែល​បណ្តាលឱ្យ​បុរស​ងាប់​លិង្គ ប៉ុន្តែ​អ្វីដែល​អ្នក​កំពុង​ទទួលទាន​ក៏​ដើរតួនាទី​សំខាន់​ផងដែរ​។ ជាការ​ពិត ជម្រើស​ម្ហូបអាហារ​ដែល​មិនល្អ អាច​នាំឱ្យ​ឡើង​សម្ពាធ​ឈាម និង កក​ខ្លាញ់​ក្នុង​សរសៃឈាម ដែល​អាច​រឹតត្បិត​លំហូរ​ឈាម​ទៅកាន់​តំបន់​មួយចំនួន​។ ដូច្នេះ ការតាមដាន​របប​អាហារ​រាល់ថ្ងៃ​របស់​អ្នក​អាច​នឹងធ្វើ​ឱ្យមាន​ភាពខុស​ប្លែក​គ្នា​រវាង​រាត្រី​ដ៏​អស្ចារ្យ​និង​រាត្រី​ដ៏​ខកចិត្ត​។ តោះ​មក​មើល​ទាំងអស់គ្នា​ថា​តើ​អាហារ​ណាខ្លះ​ដែល​បង្ក​ឱ្យ​ងាប់​លិង្គ​។

១. សាច់​ក្រហម​
​ភស្តុតាង​វេជ្ជសាស្ត្រ​នានា​បាន​បង្ហាញថា ការទទួល​ទាន​សាច់​ក្រហម​ច្រើន គឺ​ធ្វើឱ្យ​ស្ទះ​សរសៃឈាម​ដែល​ហូរ​ទៅ​សព្វ​សរីរាង្គកាយ​។ ការស្រាវជ្រាវ​បង្ហាញថា ដើម្បី​ទប់ស្កាត់​ការស្ទះ​សរសៃឈាម វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​បឺ រួមមាន​ផ្លែឈើ បន្លែ និង​ស្រូវ​សាលី​។

២. ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​
​សណ្តែកសៀង​គឺ​សម្បូរ​ជាតិ​ខ្លាញ់​មិនមាន​សុខភាព​ល្អ ដែល​អាចបង្កើត​អតុល្យភាព​អ័​រ​ម៉ូត​អេ​ស្តូ​ជែ​ន និង​អ័រម៉ូន​ថេ​ស្តូ​ស្តេ​រ៉ូ​ន​។ នេះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍ ថាមពល កម្លាំង និង​សុខភាព​ផ្លូវភេទ​របស់​អ្នក​។

៣. អាហារ​ចៀន​និង​បំពង​
​ញ៉ាំ​អាហារ​បំពង​ឬ​ចៀន​ជក់​ខ្លាញ់​ជោគៗ​ជាប្រចាំ អាច​បណ្តាលឱ្យ​កើត​ជំងឺ​បេះដូង ជំងឺមហារីក និង​ជំងឺ​ជាច្រើន​ទៀត​។ ដូច្នេះ​គ្មានអ្វី​ចម្លែក​ទេ ដែល​អ្នក​ត្រូវ​ងាប់​លិង្គ​ដោយសារ​ជំងឺ​ទាំងអស់នេះ​។

៤. អាហារ​ប្រៃ​
​ជាតិ​ប្រៃ​គឺ​ផ្ទុយគ្នា​នឹង​ថ្នាំសម្រើប Viagra​។ ថ្នាំ Viagra រក្សា​ជាតិគីមី​នីទ្រិច​អុកស៊ីត​នៅក្នុង​បំពង់​ឈាម​របស់​អ្នក​បានយូរ​។ ដូច្នេះ​សរសៃឈាម​របស់​អ្នកនឹង​មាន​ភាព​ធូរស្បើយ និង​អនុញ្ញាតឱ្យ​ឈាម​ហូរ​សព្វ​រាងកាយ​។ ញ៉ាំ​ប្រៃ​ខ្លាំងពេក​អាចបង្កើត​សម្ពាធ​ឈាម និង​រឹតត្បិត​លំហូរ​ឈាម​។

៥. អាហារ​កំប៉ុង​ឬ​ប្រអប់​
​វា​អាចធ្វើឱ្យ​លោកអ្នក​ភ្ញាក់ផ្អើល ប៉ុន្តែ​ទទួលទាន​អាហារ​កំប៉ុង​និង​អាហារ​ប្រអប់​ពិតជា​ប៉ះពាល់​សមត្ថភាព​លើ​គ្រែ​ពិតមែន ព្រោះ​ជាតិគីមី BPA នៅក្នុង​កំប៉ុង​គឺ​រាំងខ្ទប់​អ័រម៉ូន​ចំណង់​ផ្លូវភេទ​នៅក្នុង​រាងកាយ​របស់​អ្នក​។

៦. ជាតិ​អាល់កុល​
​ក្រោយពេល​ទទួលទាន​ជាតិ​អាល់កុល​រួច អ្នកមាន​អារម្មណ៍​ធូរស្បើយ​និង​មាន​ភាពជឿជាក់​។ ប៉ុន្តែ​អ្វីដែល​អ្នក​គួរ​ដឹង​គឺថា សមត្ថភាព​ផ្លូវភេទ​និង​ការ​ងើប​រឹង​នៃ​លិង្គ​របស់​អ្នក​ក៏​រង​ផលប៉ះពាល់​ពី​ជាតិ​អាល់កុល​ផងដែរ​។ ស្រា​មួយ​កែវ​គឺ​មិន​ប៉ះពាល់​នោះទេ ប៉ុន្តែ​អ្នក​ដែល​ផឹក​ច្រើន​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​អ័រម៉ូន​ចំណង់តណ្ហា​ថេ​ស្តូ​ស្តេ​រ៉ូ​ន​៕

ដោយ៖ កញ្ញាដាលីស

#