មិន​នឹកស្មាន​សោះ​ថា ម្រេច​ល្អ​ចំពោះ​សុខភាព​ក្រពះ​ពោះវៀន​ចឹ​ង​សោះ​!

235
ចែករម្លែក
  • 4
    Shares

ជាធម្មតា ម្រេច​ត្រូវបាន​ប្រជាជន​ទូទាំង​ពិភពលោក​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប ដើម្បី​បង្កើន​រសជាតិ​ហិ​រ​តិចតួច​ដល់​ចំណីអាហារ និង​ម្ហូប​។ ទោះបីជា​យ៉ាងនេះ​ក្តី ម្រេច​ត្រូវបាន​គេ​រកឃើញថា មាន​ប្រយោជន៍​មួយចំនួនធំ​ចំពោះ​សុខភាព​ពោះវៀន​។

​បង្កើន​ការ​បឺត​ស្រូប​ជីវជាតិ ម្រេច​អាចជួយ​ជំរុញ​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​បានមកពី​ចំណី អាហារ​ដែល​អ្នក​ញ៉ាំ​។ អ្វីដែល​ពិសេស​នោះ​គឺថា វា​ប្រហែលជា​ជួយ​ពង្រឹង​ដល់​ការ​បឺត ស្រូប​សារធាតុ Curcumin ដែលជា​សារធាតុ​ដ៏​សកម្ម​ក្នុង​មឺ​ម​ម្រេច ដែលមាន​មុខងារ ប្រ​ឆ្ងាំ​ង​នឹង​ការ​រលាក​។ ការស្រាវជ្រាវ​ក៏បាន​បង្ហាញថា ម្រេចខ្មៅ​ប្រហែលជា​ជួយ ពង្រឹង​ដល់​ការ​បឺត​ស្រូប​សារធាតុ Beta-carotene ដែលមាន​ក្នុង​បន្លែ និង​ផ្លែឈើ ដើម្បី​រាងកាយ​អាច​បំ​លែង​វា​ទៅជា​វីតាមីន A​។ Beta-carotene មានមុខ​ងារ​ជា​អង់​ទី អុកស៊ីដ​ង់​ដ៏​ខ្លាំង​មួយ​សម្រាប់​ទប់ស្កាត់​ការខូចខាត​របស់​កោសិកា ដូច្នេះ វា​នឹង​ជួយ ការពារ​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​បេះដូង​ផងដែរ​។

​ជំរុញ​ដល់​សុខភាព​រំលាយ​អាហារ និង​បង្ការ​ការ​រាករូស​ម្រេចខ្មៅ​ប្រហែលជា​ជួយ ពង្រឹង​ដល់​មុខងារ​របស់​ក្រពះ​ឲ្យ​ធ្វើការ​កាន់តែ​ល្អ​។ អ្វីដែល​ពិសេស​នោះ​គឺថា​ការ​ញ៉ាំ ម្រេចខ្មៅ​ប្រហែលជា​ជួយ​ភ្ញោ​ច​ដល់​ការបញ្ចេញ​អង់​ហ្ស៊ី​ម​ក្នុង​លំពែង និង​ក្រពះ​ដើម្បី ជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់​ទៀតផង​។ តាម​ការសិក្សា​លើស​ត្វ​បាន​ឲ្យ​ដឹងថា ម្រេច​ក៏​ប្រហែលជា​ជួយ​បង្ការ​ការ​រាករូស តាមរយៈ​ការទប់ស្កាត់​ភាព​រឹង​ជាប់​របស់ សាច់ដុំ​ក្នុង​ផ្លូវ​ក្រពះ​ពោះវៀន និង​បន្ថយ​ការរំលាយ​អាហារ​ទៀត​។

​តាមពិតទៅ ការសិក្សា​លើ​កោសិកា​ពោះវៀន​របស់​សត្ត​ដែល​ឲ្យ​ស៊ី Piperine ចំនួន ១០​មី​លី​ក្រាម ក្នុង​មួយ​គីឡូក្រាម​នៃ​ទំងន់​រាងកាយ ឃើញថា​អាចជួយ​បង្ការ​ការ កន្ត្រាក់​ភ្លាមៗ របស់​ពោះវៀន បានល្អ​ជាង​ប្រើ​ថ្នាំ​ទប់​ការ​រាករូស Loperamide ទៅទៀត​។ នេះ​ដោយសារតែ​ឥទ្ធិពល​វិជ្ជមាន​របស់​វា​ចំពោះ​មុខងារ​ក្រពះ ដូច្នេះ​វា​នឹងមាន​ប្រយោជន៍ ខ្លាំង​ចំពោះ​អ្នក​ដែលមាន​ក្រពះ​អន់ និង​រាករូស​ច្រើន​។ យ៉ាងណាមិញ​វា​ត្រូវការ ការសិក្សា​ទៅលើ​មនុស្ស​បន្ថែម​ច្រើន​ទៀត​៕ ដោយៈ health.com.kh