មិន​បង្អង់​ល្បឿន​ដូចគ្នា​ទៅបុក​នៅ​ផ្លូវបែក​ជា​៤​ខូចខាត​ទាំងសងខាង​

620
ចែករម្លែក

ដោយ : មូលសម្បត្តិ/ ភ្នំពេញ ៖ រថយន្ត Highlander ទៅ​គ្នា​ជាមួយ Lexus RX350​នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ទាំងសងខាង កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​១១៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Lexus RX350 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-0567 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១០ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ល្មម លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្ត Highlander មួយគ្រឿង​ទៀត ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-0666 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ក៏បាន​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំង​សង រង​ការខូចខាត​យ៉ាងដំណំ តែ​មិន​បណ្ដាលអោយ​នរណាម្នាក់​រងរបួស​នោះទេ ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​កន្លែង កើតហេតុ ហើយ​បាន​ឲ្យ​ភាគី​រថយន្ត​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា​អស់​រយៈពេល​ជា​យូ តែ​ភាគី​សម្រួល​គ្នា​មិនត្រូវ សមត្ថកិច្ច​ជំនាញ​ក៏​ធ្វើការ​វ៉ាស់​វែង​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​B

#