មិន​បន្ទោបង់​មួយថ្ងៃ “​គ្រោះថ្នាក់​” ស្មើនឹង​ជក់បារី​

325
ចែករម្លែក
  • 1
    Share

គ្រប់គ្នា​សុទ្ធតែ​ដឹង​អំពី​គ្រោះថ្នាក់​របស់​ការជក់បារី​ទៅលើ​សុខភាព ហើយ​ថ្មីៗ​នេះ តាម​ការស្រាវជ្រាវ​រប​ស់​អ្នកជំនាញការ​សុខភាព​, មួយថ្ងៃ​បើ​មិន​បន្ទោបង់​ផលប៉ះពាល់​របស់​វា​គឺ​ប្រហាក់ប្រហែល​នឹង​ការជក់បារី​បី​កញ្ចប់ ។​

​ប្រធាន​ផ្នែក​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​ប្រជាជន​លេខ​២ នៅ​ទី​ក្រុម​ជី​អាន ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន បាន​បកស្រាយ​ថា “​ព្រោះ​កាកសំណល់ត្រូវបាន​បំប្លែង​ក្នុង​ផ្លូវ​ពោះវៀន មិន​ត្រូវបាន​បញ្ចេញ​ចោល​ទាន់ពេល និង​ស្តុក​ទុក​ក្នុង​សរីរាង្គ​មួយរយៈ​ពេល​វែង ។ ជាតិពុល​ប្រមូលផ្ដុំ​និង​បង្ក​គ្រោះថ្នាក់​ចំពោះ​សរីរាង្គ​ដូចជា​សារជាតិ​នីកូទីន​ក្នុង​បារី​” ។​

​បី​ថ្ងៃ​មិន​បន្ទោបង់​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត
​​និយាយ​រួមប្រសិន​បី​ថ្ងៃ​ជាប់​មិន​បន្ទោបង់​, ហើយ​ពោះ​ជាប្រចាំ​មាន​អារម្មណ៍​ពិបាក​ទ្រាំ នៅ​ផ្លូវ​រំលាយ​អាហារ​, ក៏​មិនអាច “​កណ្ដាស​”… នោះ​ល្អ​បំផុតគួរ​ទៅពិនិត្យ ។

​ទប់ស្កាត់​ទល់លាមក​ប្រឹងប្រែង​បន្ទោបង់​ត្រូវ​ម៉ោង គឺ​សំខាន់បំផុត

​ដើម្បី​បង្ការ​ការ​ទល់លាមក ចូរ​ហាត់​ទម្លាប់​បន្ទោបង់​នៅ​ម៉ោង​កំណត់​មួយ​ក្នុង​មួយថ្ងៃ ។ តាម​អ្នកជំនាញការ ម៉ោង​ល្អ​បំផុតគឺ​នៅពេល​ព្រឹក ក្រោយពេល​ភ្ញាក់​ពី​ដំណេក ។ ត្រូវ​ម៉ោង គឺ​ម៉ោង​ថេរ​, ពុំមែន​ថ្ងៃនេះ​ម៉ោង​៧ ថ្ងៃស្អែក​ម៉ោង​៨ ។ អ្នកមាន​អារម្មណ៍​ថា យឺត​មួយ​ម៉ោងក៏​គ្មាន​បញ្ហា តែ​ចំពោះ​ផ្លូវ​ពោះវៀន​បែរ​ជា​ភាពខុសប្លែកដ៏​ធំ​។ ពេលវេលា​មិន​ថេ​រ​ ក្រឹត្យក្រម​សកម្មភាព​ក្នុង​ផ្លូវ​ពោះវៀន ត្រូវ​ច្របូកច្របល់ ៕ ប្រែ​សម្រួល​: រតនៈ​/Ha