មិន​បរិភោគ​អាហារ​ព្រឹក​ធ្វើ​ឲ្យ​កើន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម បេះដូង​

396
ចែករម្លែក

តាម​ការស្រាវជ្រាវ​មួយ​ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី​សរសៃឈាម​បេះដូង អាម៉េរិក បង្ហាញថា ការបោះបង់​មិន​បរិភោគ​អាហារ​ព្រឹក ធ្វើ​ឲ្យ​កើន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង ពិសេស​ស្លាប់​ដោយសារ​ស្ត្រូ​ក ។​

​បណ្ឌិត Wei Bao អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹងថាៈ «​ក្រោយពេល​គិតដល់​កត្តា​ផ្សេងៗ​ដូចជា​អាយុ​, ភេទ​, ជាតិ​សាសន៍​, ស្ថានភាព​សេដ្ឋកិច្ចសង្គម​, របប​អាហារ​, របៀប​រស់នៅ​, BMI និង​ស្ថានភាព​ជំងឺ នោះ​លទ្ធផល​ទទួល​បានឃើញ​ថា អ្នក​មិនដែល​បរិភោគ​អាហារ​ព្រឹក មាន​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ សរសៃឈាម​បេះដូង ខ្ពស់ជាង ៨៧% ប្រៀប​នឹង​អ្នក​បរិភោគ​ជាប្រចាំ នឹង​កើន ១៩% ហានិភ័យ​ស្លាប់​ដោយសារ​គ្រប់​មូលហេតុ​» ។​

​អ្នក​បោះបង់ចោល​អាហារ​ព្រឹក​មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង កើន ៥៩%​និង​ហានិភ័យ ស្ត្រូ​ក​ខ្ពស់ជាង ៣ ដង ។​

​ការស្រាវជ្រាវ​ជាច្រើន​មុននេះ បាន​បង្ហាញថា ទម្លាប់​មិន​បរិភោគ​អាហារ​ព្រឹក​មាន​ពាក់ ព័ន្ធ​ដល់​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​, លើសឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ។ ប៉ុន្តែ ការស្រាវជ្រាវ​ថ្មី​នេះ នៅបាន​រកឃើញ​បន្ថែមថា បរិភោគ​អាហារ​ព្រឹក​ជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​បង្កើន​សុខភាព​សរសៃឈាម​បេះដូង ៕ ប្រែ​សម្រួលៈ រតនៈ​