មិន​បរិភោគ​អាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​កើត​ជំងឺ​បេះដូង​ខ្ពស់ជាង​ធម្មតា​

644
ចែករម្លែក

​អ្នក​បោះបង់​អាហារ​ព្រឹក​ជាប្រចាំ អាចមាន​លទ្ធភាព​ស្លាប់​ដោយសារ​កើត​ជំងឺ​បេះដូង​ខ្ពស់ជាង​ជិត​២​ដង ប្រៀប​នឹង​អ្នក​បរិភោគ​អាហារ​ព្រឹក​រាល់ថ្ងៃ ។​

​តាម​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​សរសៃឈាម​បេះដូង​អាមេរិក​បាន ឲ្យ​ដឹងថា ការ បោះបង់​អាហារ​ព្រឹក​ជាស​ញ្ញា​មួយ​របស់​របៀប​រស់នៅ​មិន​ត្រឹមត្រូវ ។ អ្នក​មិនដែល​បរិភោគ​អាហារ​ព្រឹក​មាន​ហានិភ័យ​ស្លាប់ ដោយសារ​ងាយ​កើត​ជំងឺ​សរសៃ ឈាម​បេះដូង ខ្ពស់ជាង ៨៧% ប្រៀប​នឹង​អ្នក​បរិភោគ​រាល់ថ្ងៃ ។ អ្នក​បោះបង់ចោល​អាហារ​ព្រឹក​មាន​ពាក់ព័ន្ធ​ដល់​ការផ្លាស់ប្តូរ​រសជាតិ និង​បន្ថយ​អារម្មណ៍​ឆ្អែត​, កើន​សម្ពាធ​ឈាម និង​ការប្រែប្រួល​ដ៏​គ្រោះថ្នាក់​អំពី​កម្រិត​លីពីត ។​

​ការស្រាវជ្រាវ​បង្ហាញថា អ្នក​បរិភោគ​ព្រឹក​គ្រប់គ្រាន់​មាន​ទម្ងន់​ខ្លួន​សមស្រប និង​សុខភាព​ល្អ​ជាង ។ អ្នក​បោះបង់ចោល​អាហារ​ព្រឹក នោះ​ច្រើន​បរិភោគ​អាហារ​បន្ទាប់​ប​ន្ស​ច្រើន ជាង​, ស្រូបយក​កាឡូរី​ច្រើនជាង ក្នុងពេល​អង្គុយ​ធ្វើការ​នៅនឹងកន្លែង មិ តែប៉ុណ្ណោះ គឺ​ឃ្លាន​ជាង​នៅពេល​យប់ ។​

​ក្រៅពីនេះ ការមិន​បរិភោគ​អាហារ​ព្រឹក​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ស្ថិរភាព និង​ងាយ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ៕ ប្រែ​សម្រួលៈ រតនៈ