មិន​ប្រណី​អ្នក​ឃ្វាលក្របី​សោះ បាញ់​ស្លាប់​ម្នាក់ របួស​ម្នាក់​!

363

(​ពោធិ៍សាត់)​៖ បុរស​២​នាក់ មាន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួស ដោយសា​ត្រូវ​រន្ទះបាញ់ ខណៈ​ទៅ​ឃ្វាលក្របី​ឆ្ងាយ​ពី​ភូមិ បន្ទាប់ពី​បុរស​ទាំង​២​នាក់​នោះ ទៅ​ជ្រក​នៅក្នុង​ខ្ទម​ឃ្វាលក្របី​ជាមួយគ្នា ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​បឹង​រនាម​ក្រោយ ភូមិ​ក្នុង​ខ្ទម​ឃ្វាលក្របី ស្ថិតនៅ​ក្នុងភូមិ​ទួល​គូ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​លោក លីវ សេង​ហ៊ីម អធិការនគរបាល​ស្រុក​កណ្តៀង បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​នោះ មានឈ្មោះ នួន ពុ​ធ្ធ​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំ​ពែ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន បច្ចុប្បន្ន​រស់នៅ​ភូមិ​គៀន ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​៕​


មិន​ប្រណី​អ្នក​ឃ្វាលក្របី​សោះ បាញ់​ស្លាប់​ម្នាក់ របួស​ម្នាក់​! (រូប៖ វេបសាយ)