មិន​ទាន់មានការ​ផ្សឹក​ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​

185
ចែករម្លែក
  • 94
    Shares

ដោយៈ​មុនីរ័ត្ន,ឆាយា​នាថ/ ​ភ្នំពេញៈលោក​ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ​ដែល​ចុះទៅវត្តច្បារអំពៅបាន​បញ្ជាក់ប្រាប់រស្មីកម្ពុជានៅមុននេះបន្តិចថា មិនមាន​ការ​ផ្សឹក​ព្រះតេជគុណ ហោ សុខុន ព្រះ​ចៅអធិការវត្តច្បារអំពៅនោះទេ។ចំណែក​ប្រធាន​មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ លោក ផន ដាវី ក៏បានប្រាប់​គេហទំព័រ​ហ្វ្រេស​ញូ​វ នៅ​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ នេះដែរថា ពុំមាន​ការចាប់​ផ្សឹក​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​ទេ ។ ប៉ុន្តែ​គ្រាន់តែ​មានការ​សម្របសម្រួល​ជាមួយ​ព្រះ​តេជគុណ ហោ សុខុន​តែប៉ុណ្ណោះ​។​

​ព្រះ​តេជគុណ ហោ សុខុន សរសេរ​សារ​យ៉ាង​វែង​អន្លាយ ដែល​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ខែកុម្ភៈ ចាត់ទុកថា​”​មាន​ចេតនា​ទុច្ចរិត​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​”​ដោយសារតែ​ការលើកសរសើរ​សម្តេច​ក្រឡាហោម​សខេង​ខ្លាំង​ហួសនិស្ស័យ​៕​សរន