ពីបុរាណមកមនុស្សមានទម្លាប់ អង្គុយទទួលទានផ្ទាល់ដី ឬលើកម្រាលឥដ្ឋ ប៉ុន្តែបច្ចុប្បន្ន ទម្លាប់នេះត្រូវបានប្តូរមកជាការអង្គុយលើកៅអីវិញ ដែលការផ្លាស់ប្តូរទម្លាប់នេះអាចមិនល្អ ។ នេះបើតាមការអះអាងនៅក្នុងរបាយការណ៍ស្រាវជ្រាវថ្មីមួយ ។
របៀបអង្គុយ “ប្រពៃណី” នេះ មានប្រភពដើមពី យូហ្គា (Yoga) និង អាយូវេដា (Ayurveda) ដែលអមជាមួយ នឹងផលប្រយោជន៍សុខភាពត្រូវបាន វិទ្យាសាស្ត្រគាំទ្រ។ប្រសិនមានអារម្មណ៍ មិនស្រួលពេលអង្គុយលើឥដ្ឋអ្នកអាច អង្គុយលើកម្រាល ខ្នើយ ឬ ទ្រនាប់ ។
ខាងក្រោមនេះជាផលប្រយោជន៍ សុខភាពដែលវិទ្យាសាស្ត្រទទួលស្គាល់ៈ
ជំនួយការរំលាយអាហារ
កាយវិការអង្គុយពែនភ្នែនល្អ ប្រសើរសម្រាប់ប្រព័ន្ធរំលាយអាហារ ។ ការកម្រើកចុះឡើងរបស់ការ ពត់ខ្លួនទៅ ផ្នែកខាងមុខ ដើម្បីបរិភោគនិងត្រឡប់ មកទីតាំងអង្គុយជួយឱ្យសាច់ដុំពោះបញ្ចោញ សារជាតិរំលាយអាហារ ។
កាយវិការនេះនៅជួយសាច់ដុំបានតឹង និងបញ្ចៀសលើសឈាម ។
បង្កើនអាយុ
ការស្រាវជ្រាវមួយបានបង្ហាញថា លទ្ធភាពក្រោកឈរពីកន្លែងអង្គុយ ផ្ទាល់ឥដ្ឋដោយមិនប្រើជំនួយ ណាមួយ មានប្រសិទ្ធភាពបង្កើនអាយុ ។ ប្រសិន មនុស្សម្នាក់ជួបការលំបាកក្នុងការក្រោក ឈរពេលកំពុងអង្គុយផ្ទាល់ដីនោះមាន ហានិភ័យស្លាប់ក្នុងរយៈពេល៦ឆ្នាំខាង មុខខ្ពស់ជាង៦,៥ដង ប្រៀបនឹងអ្នកក្រោកឈរ ដែលងាយស្រួល ។
ធ្វើឱ្យប្រសើរឡើងកម្លាំងនិង ភាពបត់បែន
ការអង្គុយផ្ទាល់ឥដ្ឋទាញបន្តឹងសាច់ ដុំត្រគាក ក្បាលជង្គង់ និងស្មងជើង ។ វាក៏ធ្វើឱ្យកើនកម្រិត បត់បែនពីឆ្អឹងខ្នង ស្មា និងទ្រូងអាស្រ័យហេតុនេះអាចបញ្ចៀសបាននូវជំងឺមួយចំនួន ។
ជួយឱ្យប្រសើរឡើងនូវចលនាឈាមរត់
ពេលអង្គុយផ្ទាល់ឥដ្ឋ ការបូម ឈាមពីបេះដូងទៅដល់ផ្នែកផ្សេងៗនៃរាងកាយនឹងប្រព្រឹត្តទៅ ងាយស្រួល ជាងបន្ថយសម្ពាធហួសកម្រិតទៅលើបេះដូងក្នុងពេលបរិភោគ ។ ចលនា ឈាមរត់ល្អនឹងធានាថា ផ្នែកទាំងអស់នៃសរីរាង្គទទួលបានសារជាតិ ជីវជាតិ ចាំបាច់ ដើម្បីធ្វើសកម្មភាពធម្មតា ។
បញ្ចុះទម្ងន់
ការអង្គុយផ្ទាល់លើឥដ្ឋពេលបរិភោគបាយនឹងជួយឱ្យចិត្ត និងរាង កាយរបស់អ្នកស្ងប់ល្អ ។ សរីរាង្គមួយ នឹងនរហើយអាចប្រមូលផ្តុំទៅលើអាហារ ដែលអ្នកកំពុងបរិភោគល្អជាង អាស្រ័យហេតុនេះអាចទប់ស្កាត់បានការបរិភោគច្រើន ។ របៀបអង្គុយនេះ ធ្វើឱ្យអ្នកបរិភោគយឺត ជាងហេតុនេះ ក្រពះនឹងខួរក្បាលមានគ្រប់ពេលវេលា ដើម្បីដឹងថា ពេលណាខ្លួនបានឆ្អែត ៕ ប្រែសម្រួលៈ រតនៈ
