មិន​ស្រួលខ្លួន​កូន​ហៅ​កង់​បី​ឥណ្ឌា​ដឹក​មក​ពេទ្យ តែ​អកុសល​បាន​ស្លាប់​តាមផ្លូវ​

376
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
ស្ត្រី​ម្នាក់​មាន​អា​ការៈមិន​ស្រួលខ្លួន ត្រូវបាន​កូនស្រី​ហៅ​កង់​បី​ឥណ្ឌា​ដឹក​មក​ពេទ្យ តែ​អកុសល​មកដល់​មុខផ្ទះ​ពេទ្យ​ហើយ បែរជា​ស្លាប់​ធ្វើ​ឲ្យ​អ្នកបើក​កង​បី​ភ័យ ក៏​ទម្លាក់​សព​ចោល​រួច​បើក​កេ​ច​បាត់​។ បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៧​កក្កដា​២០១៩ នៅមុខ​ក្លីនិក​ឯកជន​( ចេស្តា​) ផ្លូវ​ហាណូយ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​សព​ស្ត្រី​ខាងលើ​ឈ្មោះ ហន ពិសី អាយុ​៤០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ មាន​ស្រុកកំណើត​នៅ​ភូមិ​៧ ឃុំ​បន្ទាយ​ថ្មី ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​ប្រភពពី​កូនស្រី​សព​ឲ្យ​ដឹងថា មុន​កើតហេតុ​គាត់​ចេញពី​ធ្វើការ​ជាក​ម្មការ​នី​រោងចក្រ​មក​ហូបបាយ​នៅ​បន្ទប់​ជួល ពេលមកដល់​ម្តាយ​បាន​ប្រាប់ថា មាន​អា​ការៈមិន​ស្រួល​ពេលនោះ នាង​បាន​ហៅ​កង់​បី​ឥណ្ឌា​មក​ដឹក​គោលបំណង​ទៅ​ពេទ្យ ដោយ​នាង​ជិះ​មកជា​មួយ​ផង​។ ខណៈ​មកដល់​ស្តុ​ប​ផ្សារ​ដី​ហ៊ុយ​ម្តាយ​នាង​ក៏បាន​ដាច់ខ្យល់​ស្លាប់​លើក​ង់​បី​។ ពេលនោះ​អ្នកបើក​កង់​បី​ភ័យ​ក៏​ទម្លាក់​ម្តាយ​នាង​តាម​ដងផ្លូវ​នៅមុខ​ក្លីនិក​ឯកជន (​ចេស្តា​) ហើយ​អ្នកបើក​កង់​បី​បាន​កេ​ច​បាត់​តែម្តង​។​

​ប្រភព​ដដែល​ឲ្យ​ដឹងថា ម្តាយ​នាង​គាត់​មាន​ជំងឺ​ប្រចាំកាយ​(​កើត​ហឺត​) ចេះតែ​ថប់ដង្ហើម ហើយ​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ គាត់​មាន​អា​ការៈធ្វើ​ទុក​មិនបាន​ទៅធ្វើ​ការ​ទេ ដោយ​សម្រាក​នៅ​បន្ទប់​ជួល​។ លុះ​នាង​ចេញពី​ធ្វើការ​មក​ហូបបាយ​គាត់​ប្រាប់​ឲ្យ​ជូន​មក​ពេទ្យ ស្រាប់តែ​ជួប​រឿង​អកុសល់​បែបនេះ​ទៅ​។​

​សព​ក្រោយពី​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ពិនិត្យ​ជាក់ស្តែង ហើយ​ដាច់​ញាតិ​ឯកភាព​សុំ​យកទៅ​ធ្វើបុណ្យ សមត្ថកិច្ច​ក៏​រៀបចំ​ឯកសារ និង​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕ ល​