មិន​អោយ​អាម៉េរិក​ព្រឺ​ម្តេច​បាន បើ​ចិន​បង្ហាញ​កាំជ្រួច​នុយគ្លេអ៊ែរ​លឿន​ជាង​សម្លេង​និង​អាច​ផ្ទុក​ក្បាល​គ្រាប់​ដល់​ទៅ​១០

5004
ចែករម្លែក

​ចិន​បាន​ប្រើ​ពិធី​ប្រារព្វ​ខួប​នៃ​ការកាន់កាប់​របស់​បក្ស​កុំម្មុយនីស្ត​រយៈពេល​៧០​ឆ្នាំ​កាល​ពី​ថ្ងៃ​០១​តុលា​ដើម្បី​បង្ហាញ កាំជ្រួច​នុយគ្លេអ៊ែរ​លឿន​ជាង​សម្លេង ដែល​ត្រូវបាន​ផលិតឡើង​​ដើម្បី​ជម្នះ​នឹង​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​របស់​អាម៉េរិក​។​

​បើ​តាម​អាជ្ញាធរ​ចិន កា​ជ្រួច​Dongfeng-41​មួ​យ​ដើមៗ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ដល់​ទៅ​១០ និង​ត្រូវបាន​ផលិត​ឡើង​ដើម្បី​គេចចេញ​ពី​របាំង​ស្ទាក់​កំទេច​របស់​អាម៉េរិក ​តាមរយៈ​បាញ់​ចេញ​កាំជ្រួច​បញ្ឆោត​អោយ​កាំជ្រួច​អាម៉េរិក​វាយប្រហារ​។​

​ពួក​អ្នកវិភាគ​យោធា​ជឿថា កាំជ្រួច​នេះ​អាច​ហោះ​បាន​ចម្ងាយ​១៥.០០០​គីឡូម៉ែត្រ និង​ធ្វើ​ដំណើរ​លឿង​ជា​សម្លេង​ដល់​ទៅ​២៥​ដង​។​

​ក្នុង​ព្យុហយាត្រា​យោធា​ដ៏​ធំ​នៅ​ទី​លា​ធៀន​អាន់​មេន​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ កងទ័ព​រំដោះប្រជាជន​ចិន​បានបង្ហាញ​កាំជ្រួច Dongfeng-41​យ៉ាងតិច​១៦​ដើម​។​គេ​ជឿ​ថា​​វា​ជា​សព្វាវុធ​អន្តរទ្វីប​ចម្ងាយ​ឆ្ងាយ​បំផុត​ក្នុង​លោក​និង​អាច​វាយប្រហារ​គោលដៅ​នៅ​ចម្ងាយ​១៥.០០០​គីឡូម៉ែត្រ​។​ជាមួយនឹង​ល្បឿន​លឿន​ជាង​សម្លេង​២៥​ដង វា​អាច​ទៅដល់​អា​ម៉េ​​រិកតែ​ក្នុងរយៈពេល​៣០​នាទី​។​

​ស៊ូ ហ្កាង​យូ ទីប្រឹក្សា សមាគម​គ្រប់គ្រង​និង​រំសាយ​អាវុធ​របស់​ចិន បាន​ប្រាប់​កាសែត ក្លូប​ប​ល ថែមស៍ ថា កាំជ្រួច​ឥន្ធនៈ​រឹង​បី​កង់​នេះ អាច​ផ្ទុក​ក្បាល​គ្រាប់​ដល់​ទៅ​១០ ដែល​ជា​ការ​​គំរាម​ដល់​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អាម៉េរិក​ដោយសារតែ​Dongfeng-41 មានន័យថា​«​ព្យុះ​ខាងកើត​»​ជា​ភាសា​ចិន ផ្ទុក​កាំជ្រួច​បញ្ឆោត​សំរាប់​អោយ​កាំជ្រួច​អាម៉េរិក​បាញ់​កំ​​ទេច​ជំនួស​អោយ​កាំជ្រួច​ពិត​៕​ដោយ​៖​វាសនា​

ចិន​បញ្ចេញ​កាំជ្រួច​ឆ្លង​ទ្វីប​យុទ្ធសាស្ត្រ​Dongfeng-41 ក្នុង​ពិធី​ប្រារព្វ​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​