មិន​ឲ្យ​ស្ងាត់​យូរ​! លឹម មួយ​ហ្គិ​ច ធ្វើ​ឲ្យ​ប្រុសៗ​ឡើងសាច់​ដុំ​ភ្នែក​

544
ចែករម្លែក

​ភ្នំពេញ​៖ គ្រាន់តែ​ប៉ុន្មាន​ថ្ងៃនេះ តារា​សម្តែង​កញ្ញា​លឹម មួយ​ហ្គិ​ច ដើរ​កម្សាន្ត​តាម​ឆ្នេរ នៅ​ប្រទេស​ថៃ រួច​បង្ហោះ​រូបថត​សិច​ស៊ី​ជាច្រើន​ថ្ងៃ​ជាប់​គ្នា​ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​ជា ខ្លាំង​។ ពិសេស​ប្រុសៗ​ឡើងសាច់​ដុំ​ភ្នែក​មិន​ស្ទើរ​ទេ​។​

​លើក​នេះ​នាង​បញ្ចេញបែប​សិច​ស៊ី​ជាង​មុនៗ​បន្តិច​។​តារា​សម្តែង​ល្បី​រូបនេះ​ថត​កាច់រាង​បង្អួត​ស្រស់​នូវ​រូបរាង​របស់​នាង​ក្នុង​ឈុត​ហែល​ទឹក​នៅពេល​ដើរលេង​សមុទ្រ​ក្នុងប្រទេស ថៃ​តាំងពី​ថ្ងៃទី​៦ ខែមិថុនា​កន្លងទៅ​។​

​ដំណើរ​កម្សាន្ត​អមដោយ​ទិដ្ឋភាព​សិច​ស៊ី​របស់​មិន​ត្រឹមតែ​ត្រូវបាន​អ្នកគាំទ្រ ឬ​ប្រុសៗ ពេញចិត្ត​នោះទេ ថែមទាំង​មាន​សារព័ត៌​មានបាន​ចុះផ្សាយ​ជា​ហូរហែរ​។

​សូម​រំលឹកថា កញ្ញា​លឹម មួយ​ហ្គិ​ច ជា​តារា​សម្តែង​ល្បី​បាន​ថត​រឿង​ជាច្រើន​ហើយ​នាង ត្រូវបាន​មហាជន​ស្គាល់​នាង​ក្នុង​រឿង​ដុំ​របស់​ផលិតកម្ម​អិ​ល​ឌី​។ នាង​ក៏​ជា​តារា​ស្រី​ចូល ចិត្ត​ធ្វើ​បុណ្យទាន និង​ជួយ​ឧស្សាហ៍​គេឯង​ឬ​អ្នក​អត់​ក្នុងសង្គម​ច្រើន​កន្លងមក​៕ ដោយ បូ​រិ​ន​

#