មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ជា​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​៣​ថ្ងៃ​ជាប់​គ្នា​

552
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
យោងតាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និកម​កថា គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែលមាន​លោក ឡុង ឌី​ម៉​ង់ ជា​ប្រធាន​បាន​សហការ​ជាមួយ​ក្រុមការងារ កសាង​ពង្រឹង​គណបក្ស​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានរៀបចំ​មី​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​នៅ​ទីតាំង​៤ ដោយឡែក​ពីគ្នា ដោយមាន​សមាជិក និង​សមាជិការ​គណបក្ស​ចូលរួម​ប្រមាណ​ជាង​៥០០​នាក់ ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ជាទី​មនោ​រម្យ​។​

​ក្នុងឱកាស​នោះ​លោក វេន សា​ម៉ែន តំណាងឱ្យ​អ្នកចូលរួម​បាន​ឡើង​ប្ដេជ្ញាចិត្ត និង​ថ្លែង​ទៅកាន់​អង្គ​មី​ទ្ទី​ញ នៃ​ការ​ប្រា​រព​ខួប​គណបក្ស​លើក​ទី​៦៨​ថា “​លោក​ដឹង​ច្បាស់​ណាស់​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែលមាន​សមត្ថភាព​អាចដឹកនាំ​ប្រទេស​កម្ពុជា ពី​ចំណុចសូន្យ​ក្លាយជា​ប្រទេស​មាន​សន្តិភាព​ពេញលេញ ការអភិវឌ្ឍ​ល្អប្រសើរ និង​ស្ថិរភាព​ដូច​សព្វថ្ងៃនេះ ហើយ​យើងទាំងអស់គ្នា​បានមក​ធ្វើ​ការងារ និង​រស់នៅ​ទីនេះ ក៏​ដោយសារតែ​គណបក្ស​ប្រជាន​ជនកម្ពុជា​ផងដែរ​។​”

គួរបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បានចាប់ផ្ដើម​ត​ភ្ជាប់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ផ្ដាច់ទំនាក់ទំនង​ការទូត​អស់​ជាច្រើន​ឆ្នាំ​។ ហើយ​ការភ្ជាប់​ចំណង​ការទូត​ឡើងវិញ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ល​