មីសួរ​ឆា​សាច់មាន់បែប​ថៃ

224

+ គ្រឿងផ្សំ​៖
– សាច់មាន់ ២០០ ក្រាម កាប់​ជា​ដុំៗ កុំ​តូច​ពេក​ប្រឡាក់​ទឹកត្រី ១ ស្លាបព្រា​បាយ​
– មីសួរ ១ ដុំ ៤០​ក្រាម កាត់​ប្រវែង ៣-៤ ថ្នាំងដៃ​ត្រាំ​ទឹក​
– ខ្ទឹមបារាំង ១ ដុំ​តូច​ចិត​បណ្តោយ​ជា​ចំណិត​
– ខ្ទឹមសរ ៣ កំពឹស​ដំ​ឲ្យ​បែក​
– ស៊ុត ២ គ្រាប់​
– ម្រេចស ១ ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង ១ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ស្ករសរ ១ ស្លាបព្រា​បាយ​
– ប៉េងប៉ោះ​ទុំ ១ ផ្លែ ចិត​ជា​ចំណិតៗ​
– ការ៉ុត ១ មើម​តូច ចិត​ជា​ចំណិត​វែងៗ​ប្រហែល ២-៣ ថ្នាំងដៃ​
– ស្ពៃក្តោប ១​ដុំ​តូច ចិត​ចិត​ជា​ដុំៗ​បក​ចេញពី​ស្រទាប់​
– ស្លឹក​ខ្ទឹម ១ ដើម ហាន់​បញ្ឆិត​កុំ​តូច​ពេក​
– ប្រេងឆា ១ ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​៖
– មុនដំបូង​ត្រូវដាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ​ឲ្យ​ក្តៅ បន្ទាប់មក​ដាក់​ខ្ទឹមស និង​ខ្ទឹមបារាំង​ចូល​ឆា​ត្រឡប់​បន្តិច​ទើប​ដាក់​សាច់មាន់​ចូល​ជា​មូ​យ​ដែរ ហើយ​ឆា​ឲ្យ​សាច់មាន់​ឆ្អិន ទើប​ដាក់​ស៊ុត​ចូល​ឆាប​ន្ត​។​
– ពេលដែល​ឆ្អិន​ហើយ សូមប​បន្ថែម​ស្ពៃក្តោប ការ៉ុត ទឹកស៊ីអ៊ីវ នៅពេលដែល​បន្លែ​ឆ្អិន​ដាក់​មីសួរ ស្ករសរ ម្រេច ប្រេងខ្យង ប៉េងប៉ោះ ស្លឹក​ខ្ទឹម រួច​ឆា​បញ្ចូល​គ្នា​ឲ្យ​ចូល​គ្រឿង​សព្វ​ជាការ​ស្រេច​៕ ប្រភព​: Khmercookingrecipes