មី​គែល អា​តេ​តា បង្ហើប​ប្រាប់ថា លោក​នឹងធ្វើ​ឲ្យ ហ្គ្រា​នី​ត សា​កា ក្លាយជា​កីឡាករ​ជាទី​គាប់ចិត្ត របស់​អ្នកគាំទ្រ​ឡើងវិញ

181
ចែករម្លែក

គ្រូបង្វឹក​ថ្មី​លោក មី​គែល អា​តេ​តា (Mikel Arteta) បាន​បង្ហើប​ប្រាប់ថា លោក​បាន​ព្យាយាម​នាំយក ខ្សែបម្រើ ហ្គ្រា​នី​ត សា​កា (Granit Xhaka) មកកាន់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី នៅពេល​លោក​មកដល់ ពហុ​កីឡដ្ឋាន Etihad លើកដំបូង ប៉ុន្តែ​ត្រូវ​ក្លិប​អា​សេណ​ល​ដណ្តើមយក​។​
​ ​
លោក អា​តេ​តា បាន​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​កាលពី​ឆ្នាំ​២០១៦ ដើម្បី​ធ្វើជា​ជំនួយ ការ​របស់ លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) នៅ​ក្លឹប​ស៊ី​ធី ហើយ​នៅពេល សា​កា គឺ​ស្ថិតក្នុង​បញ្ជី ឈ្មោះ កីឡាករ​ដែលជា​គោលដៅ​ត្រូវ​ផ្ទេរ​របស់លោក​។​
​ ​
ស៊ី​ធី​បាន​ងាក​ទៅរក​កីឡាករ ហ្គុ​ន​ដូ​ហ្គា​ន (Gundogan) ដើម្បី​បំពេញតម្រូវការ​ខ្សែ បម្រើ​។ ស្របពេល ហ្គុ​ន​ដូ​ហ្គា​ន បាន​ក្លាយជា​ផ្នែក​សំខាន់​នៃ​ក្រុម​ស៊ី​ធី​ដែល​លើក​ពាន​ជើងឯក​លី​ក ពីរលើក​កន្លងមក​នោះ សា​កា ហាក់ដូចជា​ធ្វើ​មិនបាន​ល្អ​សោះ​ជាមួយ​ក្រុម​អា​សេណ​ល​។​
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបាន​ដកចេញ​ពី​តំណែង​ប្រធាន​ក្រុម ដោយ​គ្រូបង្វឹក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery ) កាលពី​ខែតុលា ដោយសារតែ​ខកខាន​មិនបាន​សូម​អភ័យទោស​បន្ទាប់ពី បង្ហាញ​ឥរិយាបថ​ខឹងសម្បារ នៅពេល​ត្រូវបាន​ប្តូរ​ចេញអំឡុង ពេល​ប្រកួត​ជាមួយ​ក្រុម Crystal Palace ។​
​ ​
ប៉ុន្តែ​បន្ទាប់ពី​វិលត្រឡប់​មកកាន់​ក្រុម​ជម្រើស​វិញ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កីឡាករ​រូបនេះ បំពេញ​តួនាទី​បានល្អ​សម្រាប់​ក្រុម អា​សេណ​ល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ្គ្រា​នី​ត សា​កា (Granit Xhaka)