មី​យ៉ាន់​ម៉ា​នឹង​ដោះលែង​អ្នកកាសែត​បរទេស​២​នាក់ ដែល​ជាប់គុក​ដោយសារ​បង្ហោះ​យន្តហោះ​ដ្រូ​ន​

356

​ក្រុម​អាជ្ញាធរ​និយាយថា អ្នកកាសែត​បរទេស​២​នាក់​ដែល​ត្រូវបាន​ចាប់​ដាក់គុក​ដោយសារ​ប​ង្ហោះ​យន្តហោះ​ដ្រូ​ន (​យន្តហោះ​តូច​គ្មាន​មនុស្ស​បើក​) នៅក្បែរ​អគារ​សភា​មី​យ៉ាន់​ម៉ា​
​នឹង​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃទី​៥ ខែមករា​។

​អ្នកកាសែត​បរទេស​២​នាក់​នេះ ធ្វើ​ការឱ្យ​សារព័ត៌មាន​តួ​ក​គី TRT​។ អ្នកបកប្រែ​និង​អ្នកបើករថយន្ត​របស់​ពួកគេ​ក៏​នឹង​ត្រូវបាន​ដោះលែង​ផងដែរ​។ អ្នក​ទាំង ៤​នាក់​នេះ កំពុង​ជាប់ពន្ធនាគារ​ចំនួន​២​ខែ​ពីបទ​រំលោភច្បាប់​ប្រឆាំង​យន្តហោះ​។​

​ការចោទប្រកាន់​បន្ថែម​ទៀត​ដែល​អាចឱ្យ​ពួកគេ​ជាប់គុក​រាប់​ឆ្នាំ​បាន​នោះ ត្រូវបាន​ទម្លាក់ចោល​។ មានការ​ព្រួយបារម្ភ​អំពី​សេរីភាព​សារព័ត៌​មាននៅ​មី​យ៉ាន់​ម៉ា​។​

​លោក លូ ហុង​ម៉េង មកពី​សិង្ហ​បុរី និង លោកស្រី ម៉ុក ឆ​យ​លីន មកពី​ម៉ាឡេស៊ី ជា​អ្នកកាសែត​ធ្វើ​ការឱ្យ​សារព័ត៌មាន​តួ​ក​គី​TRT​នេះ ត្រូវបាន​ចាប់ខ្លួន ខណៈដែល​បាន​កំពុង​ថត​ប្រមូល​ឯកសារ​កាលពី​ខែតុលា​។ លោក ឡា ទីន អ្នកបើករថយន្ត និង លោក អ៊ុង នាង​សូ អ្នកបកប្រែ​របស់​ពួកគេ គឺជា​ជនជាតិ​មី​យ៉ាន់​ម៉ា​៕ ដោយ៖ សុខា

លោក លូ ហុង​ម៉េង (​រូប​ឆ្វេង​)​និង លោកស្រី ម៉ុក ឆ​យ​លីន ត្រូវបាន​ចាប់ខ្លួន ខណៈដែល​បាន​កំពុង​ថត​ប្រមូល​ឯកសារ កាលពី​ខែតុលា