មី​យ៉ាន់​ម៉ា​បង្កើន​កិច្ច​ខំ​ប្រឹងប្រែង​សង្គ្រោះ បន្ទាប់​ពី​បំណាក់​ដី​សម្លាប់​មនុស្ស​៥២​នាក់

269
ចែករម្លែក

​កងទ័ព​មី​យ៉ាន់​ម៉ា​និង​ក្រុម​អ្នក​ឆ្លើយតប​គ្រាអាសន្ន​បាន​ប្រញាប់ប្រញាល់​ផ្តល់​ជំនួយ​សង្គ្រោះ​នៅ​ក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់​កាលពី​ថ្ងៃអាទិត្យ​ទី​១១​សីហា​​បន្ទាប់​ពី​ការកើនឡើង​នៃ​កម្រិត​ទឹក​បាន​បង្ខំ​ឱ្យ​មនុស្ស​ជាច្រើន​ចាកចេញ​ពី​ផ្ទះ​តាម​ទូក​ទៅ​កាន់​តំបន់​សុវត្ថិភាព​និង ការ​រលំ​បាក់​ដី​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៥២ នាក់​។​

​ជា​រៀងរាល់ឆ្នាំ មាន​ភ្លៀង​មូសុង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ប្រទេស​ដទៃ​ទៀត​នៅ​ទូ​ទាំង​អាស៊ីអាគ្នេយ៍ ដោយ​បង្ក​ការ​ជន់​លិច​ផ្ទះ​ជាច្រើន ប្រជាជន​ផ្លាស់​ទីលំនៅ និង​បំណាក់​ដី​។​​ប៉ុន្តែ​ទឹកជំនន់​នៅ​រដូវវស្សា​ឆ្នាំ​នេះ បាន​បង្ក​គ្រោះមហន្តរាយ​ខ្លាំង​និង​ទូទៅ​បន្ទាប់ពី​ការ​រលំ​បាក់​ដី​កាលពី​ថ្ងៃ​សុក្រ​នៅ​រដ្ឋ​មន ក្រោយពី​មាន​ទឹកជំនន់​ខ្លាំង​ដែល​បាន​ជន់​លិច​ផ្ទះ​​ជាច្រើន​នៅ​ទីក្រុង​នានា​នៅ​ជិត​រដ្ឋ​នេះ​។​

​ទាហាន​និង​អ្នក​ពន្លត់​អគ្គិភ័យ​ព្រមទាំង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក្នុង​មូលដ្ឋាន រាប់រយ​នាក់​បាន​ទាញ​សាកសព​និង​រថយន្ត​ចេញពី​ដីល្បាប់​ភ​ក់នៅ​ទីក្រុង​Paung កាលពី​ថ្ងៃអាទិត្យ​។​

​ភ្លៀង​បាន​ធ្លាក់ភ្លៀង​យ៉ាង​ខ្លាំង នៅ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​រដ្ឋ​មន រដ្ឋ​ការេ​ន និង​រដ្ឋ​លា​ជីន​ដោយ​ទឹកជំនន់​បាន​ជន់​លិច​ផ្លូវ និង​បំផ្លាញ​ស្ពាន​ជាច្រើន នៅ​រដ្ឋ​ទាំងនេះ​៕ដោយ៖សុខា/sn

​​ទឹកជំនន់ បាន​ជន់​លិច​ផ្ទះ​ជាង​៤.០០០​ខ្នង នៅ​រដ្ឋ​មន​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ ក្រុម​អ្នក​សង្គ្រោះ​បាន​រកឃើញ​សាកសព​ច្រើន​នាក់​ពី​បំណាក់​ដី​នៅ​រដ្ឋ​នេះ​