មី​យ៉ាន់​ម៉ា​បញ្ជូន​បេសកជន​ទៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែស​

282
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​កក្កដា​ថា​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ជំរំ​ជនភៀសខ្លួន​​នៅ​ប្រទេស​បង់​ក្លា​ដែស​ដើម្បី​ពន្យល់​ក្រុម​ជន​ម៉ូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់រយ​ពាន់​នាក់​អំពី​ថា​តើ​ពួកគេ​អាច​ត្រឡប់​មក​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​តាម​របៀប​ណា​នោះ​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧៤០.០០០ នាក់​បាន​រត់​ភៀសខ្លួន​ពី​ការបង្ក្រាប​ដោយ​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧​នៅ​រដ្ឋ​រ៉ា​ឃី​ន ហើយ​កំពុង​រស់នៅ​ក្នុង​ជំរំ​នៅ​ទីក្រុង​Cox’s Bazar​ប្រទេស​បង់​ក្លា​ដែស​។ ក្រុម​ជនភៀសខ្លួន បាន​ធ្វើឱ្យ​មាន​អារម្មណ៍​តក់ស្លុត នៅពេល​រាយការណ៍​អំពី​ការចាប់រំលោភ ការសម្លាប់​រង្គាល​និង ការបំផ្លិចបំផ្លាញ​ភូមិ ។​

​លោក Hau Do Suan​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា បាន​និយាយប្រាប់​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិថា រដ្ឋាភិបាល​របស់​លោក នឹង​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​​ទៅ​ទីក្រុង​Cox’s Bazar នៅ​ដំណាច់​ខែ​កក្កដា​ដើម្បី​ពន្យល់​ដល់​ក្រុម​ជនភៀសខ្លួន​ទាំងនោះ អំពី​ការរៀបចំ​សម្រាប់​ការធ្វើ​មាតុភូមិ​និវត្តន៍​និង​ការតាំង​ទី​លំនៅ​។​

​មី​យ៉ាន់​ម៉ា​បាន​ប្រឈម​នឹង​សម្ពាធ​ពី​អន្តរជាតិ​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​វិលត្រឡប់​ទៅ​រដ្ឋ​រ៉ា​ឃី​ន​វិញ​និង​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​ដល់​ពួកគេ​៕ដោយ៖សុខា/sn

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ៧៤០.០០០ នាក់​បាន​រត់​ភៀសខ្លួន​ពី​រដ្ឋ រ៉ា​ឃី​ន ទៅ​បង់​ក្លា​ដែស ចាប់តាំងពី​ខែ​សីហា​ឆ្នាំ​២០១៧ បន្ទាប់​ពី​ការបង្ក្រាប​ដោយ​យោធា​មី​យ៉ាន់​ម៉ា