មី​យ៉ាន់​ម៉ា​យល់ព្រម​ចំពោះ​ទស្សនកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​

3057
ចែករម្លែក

​ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​មេសា​ថា មី​យ៉ាន់​ម៉ា​យល់ព្រម​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រ​​ជា​ជាតិ បន្ទាប់​ពី​មាន​ការ​មិន​យល់ព្រម​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​គេ​នៅតែ​មិន​ទាន់​ច្បាស់​ថា​តើ ក្រុម​ឯកអគ្គរដ្ឋទូត​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ទៅកាន់​រដ្ឋ​រ៉ា​ឃី​ន​ដែរឬទេ​។

​សូមបញ្ជាក់​ថា ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជិត ៧០០.០០០ នាក់​បាន​រត់​ភៀសខ្លួន​ចេញ​ពី​រដ្ឋ​រ៉ា​ឃី​ន​ហើយ​កំពុង​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ដែល​មាន​មនុស្ស​ច្រើន​នៅ​ប្រ​​ទេ​សបង់​ក្លា​ដែ​សចាប់​តាំងពី​មាន​ប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា កាលពី​ខែ​សីហា​មក​។​

​បន្ទាប់​ពី​ក្រុមប្រឹក្សា​នេះ​បាន​ស្នើ​ឱ្យ​មាន​ដំណើ​រទស្ស​ន​កិច្ច​កាលពី​ខែ​កុម្ភៈ​នោះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​និយាយថា ” វា​មិនមែន​ជា​ពេលវេលា​សមស្រប ប៉ុន្តែ​ឥឡូវនេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ផ្តល់​សញ្ញា​ភ្លើង​ខៀវ “​។​

​លោក Gustavo Meza-Cuadra ឯកអគ្គរដ្ឋទូត​ប៉េ​រូ ដែល​កាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នេះ បាន​និយាយថា​ព័ត៌មាន​លម្អិត​នៃ​ការធ្វើដំណើរ មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ​ដោយ​រួមទាំង​ថា​តើ​រដ្ឋាភិបាល​នេះ នឹង​អនុញ្ញាត​ឱ្យ​ក្រុមប្រឹក្សា​នេះ ធ្វើដំណើរ​ទៅ​រដ្ឋ​រ៉ា​ឃី​ន​ដែរឬទេ​។​

​លោក Gustavo Meza-Cuadra បាន​និយាយថា ” ជា​ការពិត​ហើយ គឺ យើង​ចាប់​អារម្មណ៍​លើ​រដ្ឋ​រ៉ា​ឃី​ន​។​មិនមាន​អ្វី​ល្អប្រសើរ​ជាង​ដំណើរ​ទស្សនកិច្ច​មើល​ស្ថានភាព​​ពិតប្រាកដ​កនៅ​រដ្ឋ​នោះទេ​”​។​

​ក្រុម​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​និយាយថា ប្រតិបត្តិការ​នៅ​រដ្ឋ​រ៉ាក់​ឃីន​គឺ​ដើម្បី​វាយកម្ចា​ត់​ពួក​អ្នក​ជ្រុលនិយម​ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខ​នេះ​ទាមទារ​ឱ្យ​ក្រុម​ជន​រ៉ូ​ហ៊ី​យ៉ា ត្រូវបាន​​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ដោយ​សុវត្ថិភាព​៕​ដោយ​៖​សុខា​/sn

​លោក Gustavo Meza-Cuadra ប្រធាន​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​