មី​យ៉ាន់​ម៉ា ច្រាន​ចោល​ការស៊ើបអង្កេត​របស់​តុលាការ​អន្តរជាតិ​ស្តីពី​ការ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

181
ចែករម្លែក

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ច្រាន​ចោល​ការសំរេចចិត្តរ​បស់​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ​(ICC)​ដើម្បី​អនុញ្ញាត​អោយ​ក្រុម​រដ្ឋអាជ្ញា​បើក​ធ្វើការ​ស៊ើបអង្កេត​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅលើ​​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​រ៉ូ​ហ៊ីង​នៅ​មី​យ៉ាន់​ម៉ា​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ហ្សរ តា​យ បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា មី​យ៉ាន់​ម៉ា​រក្សា​គោលជំហរ​របស់​ខ្លួន ដែល​ថា​តុលាការ​ក្រុងឡាអេ​មិន​មាន​យុ​ត្តា​​ធិ​ការលើ​អំពើ​របស់​មី​យ៉ាន់​ម៉ា​ទេ​។​សេចក្តីថ្លែងការណ៍​របស់​លោក​ជា​ប្រតិកម្ម​ផ្លូវការ​លើកដំបូង​ចាប់តាំងពី​តុលាការ​នេះ​បាន​យល់ព្រម​បន្ត​ដំណើរការ​រឿងក្តី​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​មី​យ៉ាន់​ម៉ា ត្រូវបាន​ចោទប្រកាន់​ថា​រំលោភ​សិទ្ធិមនុស្ស​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ​រ៉ា​ឃី​ន ប៉ែក​ខាងលិច​ប្រទេស​នៅ​ឆ្នាំ​២០១៧ ក្នុង​អ្វីដែល​ត្រូវបាន​គេ​គិតថា​ជា​យុទ្ធនាការ​ត​តប​នឹង​ការ​បះ​​បោ​រ​។​

​លោក​ហ្សរ តា​យ បាន​និយាយ​យោង​ទៅ​កាន់​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​កាលពី​ខែ​មេសា​ឆ្នាំ​មុន ដែលថា មី​យ៉ាន់​ម៉ា មិន​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​​បង្កើត​តុលាការ​នេះ​ទេ ដូច្នេះ​ខ្លួន​មិនចាំបាច់​គោរព​ការសំរេច​របស់​វា​ដែរ​៕​ដោយ​៖​វាសនា​

ឯកសារ​បង្ហាញ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដើរកាត់​វាលស្រែ​និង​ទឹក​បឹង​មុន​ឆ្លង​ព្រំដែន​ទៅ​ដល់​ជំរំ​នៅ​បង់​ក្លា​ដែស​កាលពី​ឆ្នាំ​២០១៧