មី​សាច់គោ​ពិសេស​មួយ​ចាន​ថ្លៃ​ស្មើ​ម៉ូតូ ហុងដា ឌ្រី​ម​ឆ្នាំ​២០១៩ មួយគ្រឿង​កំពុង​ក្លាយជា​ប្រធានបទក្តៅគគុក​

929
ចែករម្លែក
  • 12
    Shares

​រូបភាព​មី​សាច់គោ​ពិសេស​មួយ​ចាន​តម្លៃ ១៣.៨០០ យ័ន (២.៧៦៦ ដុល្លារ​សិង្ហ​បុរី ឬ ២.០១៦ ដុល្លារ​អាមេរិក​) នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ស៊ី​ជា​ជ័​ង (Shijiazhuang) ខេត្ត​ហឺ​ប៉ី (Hebei) ប្រទេស​ចិន កំពុង​ក្លាយជា​ប្រធានបទ​ជជែក​ដេញដោល​យ៉ាង​ក្តៅគគុក​តាម​បណ្តាញ​ទំនាក់ទំនង សង្គម នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Sin Chew Daily​។​

​ម៉ឺ​នុយ ឬ​បញ្ជី​មុខម្ហូប​នោះ​បញ្ជាក់ថា មី​ពិសេស​នេះ​ផ្សំ​ពី​គ្រឿងផ្សំ ៤ មុខ​ដែល​សុទ្ធតែ​បាន​ពី “​មេឃ ដី និង​សមុទ្រ​”​។​

​មី​សាច់គោ​ពិសេស​មួយ​មុខ​ទៀត​ដែលមាន​តម្លៃ ៣៩៨ យ័ន (៧៩.៨០ ដុល្លារ​សិង្ហ​បុរី ឬ ៥៨ ដុល្លារ​អាមេរិក​) មាន​បង្កង​អូស្ត្រាលី មួយ​ទម្ងន់ ១,២ គីឡូ និង​ដង្កូវមេអំបៅ​ចិន (​ប្រើ​ជា​ឱសថ បុរាណ​)​។​

​អ្នកគ្រប់គ្រង​ហាង​និយាយថា ចាប់តាំងពី​មី​សាច់គោ​ពិសេស​នេះ​បើក​លក់​រយៈពេល ៦ ខែ​មក លក់ដាច់​បាន​ចំនួន​បួន​ចាន​ហើយ​។​

​ទាក់​ទិញ​តម្លៃ​ខ្ពស់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នេះ អ្នកទទួល​ទាន​ទូទៅ​ដែលជា​ជនជាតិ​ចិន យល់ឃើញថា វា​គ្រាន់តែ​ជា​វិធី​ទាក់ទាញ​អតិថិជន​ប៉ុណ្ណោះ​។ ម្នាក់​ក្នុងចំណោម​អ្នក​ទាំងនោះ​ថែមទាំង និយាយទៀតថា មី​មួយ​ចាន​ថ្លៃ​ស្មើ​តម្លៃ​គោមួយ​ក្បាល​ទៅហើយ​៕ ប្រែ​សម្រួល​: ខុម​