មឹក​ចំហុយ​ស្នូល​សាច់មាន់​

661

+ គ្រឿងផ្សំ​
– មឹក​បំពង់ ១​ក្បាល (​យក​មឹក​ធំ ក៏បាន​តូច​ល្មម​ក៏បាន​ទើប​ងាយស្រួល​ញាត់​ស្នូល​)
– សាច់មាន់​ចិញ្ច្រាំ ៣​ខាំ​
– ស្ពៃជ្រក់ (​យកតែ​ខាង​គល់​) ១​ខាំ​កន្លះ​
– ខ្ទឹមស ៥ កំពឹស​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ម្ទេស ៤​គ្រាប់​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ៣​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ជី​អង្កាម​

+ វិធី​ធ្វើ​
– យក​អាចម៍​ក្នុង​ពោះ​មឹក​ចេញ លាង​ឲ្យ​ស្អាត
– ហាន់​ជ្រក់ស្ពៃ​រួច​យក​ដាក់​ជាមួយ​សាច់មាន់​ចិញ្ច្រាំ ដាក់​គ្រឿង ប្រេងខ្យង ទឹកស៊ីអ៊ីវ និង​ដាក់​ទឹក​ជ្រក់ស្ពៃ​ចូល​បន្តិច រួច​ច្របល់​ឲ្យ​សព្វ​គ្រឿង​
– បន្ទាប់មក​យក​សាច់មាន់​ដែល​លាយ​គ្រឿង​រួចមក​ញាត់​ក្នុង​មឹក​ឲ្យ​ណែន យក​ក្បាល​មឹក​មក​បិត ជាមួយ​ខ្លួន​មឹក​វិញ​ដោយ​ដោត​ឈើ​ឲ្យ​ជាប់ ហាន់​អង្កន់ៗ​ទទឹង​ពោះ​មឹក រួច​យក ទៅ​ចំហុយ​ប្រហែល ២៥​នាទី​ឲ្យ​ឆ្អិន​
– យក​កូនចាន​ចង្កឹះ​មួយ ដាក់​ទឹកត្រី ស្ករស ទឹកក្រូច​ឆ្មារ ខ្ទឹម និង​ហាន់​ម្ទេស​ដាក់ កូរ​ឲ្យ​សព្វ​គ្រឿង ដួស​ស្រោច​ពីលើ​មឹក​ចំហុយ​បន្តិច ក្នុង​ចាន​មឹក​អាច​បន្ថែម​សោ​ភ័​ណ្ឌ​ភាព​ដោយ​ហាន់​ក្រូចឆ្មារ រៀប​ខាងៗ​ចាន បន្ថែម​ជី​អង្កាម បន្តិច​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​