មឹក​ឆា​ពោត​បារាំង​

1153
ចែករម្លែក

+ គ្រឿងផ្សំ​
– មឹក​បំពង់ ៣​ខាំ​
– ម្ទេស​លឿង ១​ផ្លែ​
– ខ្ទឹមស ៤​កំពឹស​
– ពោត​បារាំង ៥​ផ្លែ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ជីរ​ក្រហម​

+ វិធី​ធ្វើ​
– លាង​មឹក​ឲ្យ​ស្អាត​ហាន់​វា​កង់ៗ​រួច​ដាក់​ស្រុះ​វា​បន្តិច​ស្រង់​ទុក​មួយអន្លើ​
– បុក​ខ្ទឹម និង​ម្ទេស​ឲ្យ​ម៉ត់ រួច​ដាក់​ខ្ទះ​ដាក់​ប្រេងឆា​បន្តិច ឆា​ខ្ទឹម​បុក​ឲ្យ​ឈ្ងុយ​បន្តិច សឹម​ដាក់​មឹក​ចូល​រួច​ដាក់​ប្រេងខ្យង ទឹកស៊ីអ៊ីវ ហាន់​ពោត​បារាំង​ដាក់ ឆា​ឲ្យ​ឆ្អិន រួច​ដាក់​ជីរ​តាម​ក្រោយ​ឆា​ត្រឡប់​ចុះឡើង​ម្ដងទៀត​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food