មឹក​ញាត់​សាច់​ចំហុយ​

601
ចែករម្លែក
  • 5
    Shares

+ ​គ្រឿងផ្សំ​
– ​សាច់មាន់ (​ចិញ្ច្រាំ​) បរិមាណ​ល្មម​ញាត់​មឹក​
– ​មឹក ៦​ខាំ​
– ​ម្រេច​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​
– ​អំបិល ២​ស្លាបព្រា​កាហ្វេ (១​សម្រាប់​ប្រឡាក់សាច់ ១​ទៀត​សម្រាប់​បុក​ទឹកត្រី​)
– ​ម្ទេស ៥​គ្រាប់​
– ​ខ្ទឹមស ៥​កំពឹស​
– ​គល់​ស្លឹកគ្រៃ ២​គល់​
– ​រំដេង
– ​ស្លឹក​ក្រូច ៣​សន្លឹក​
– ​ទឹកត្រី ១​ស្លាបព្រា​បាយ​
– ​ស្ករត្នោត ២​ស្លាបព្រា​កាហ្វេ​
– ​ក្រូចឆ្មារ ១​ផ្លែ​
– ​ខ្ទឹម​បំពង ១​ស្លាបព្រា​បាយ​

+ ​វិធី​ធ្វើ​
– ​លាង​មឹក​យក​ពោះ​ចេញ​ឲ្យ​ស្អាត រួច​លាយ​ម្រេច​និង​អំបិល​ជាមួយ​សាច់មាន់​ចិញ្ច្រាំ​ឲ្យ​សព្វ សឹម​យកមក​ញាត់​មឹក​យក​ក្បាល​មឹក​ញាត់​បិត​ដោយ​ដោត​នឹង​ឈើចាក់ធ្មេញ ដាក់​ដាំទឹក​១​ភាគ​៣ នៃ​ជម្រៅ​ឆ្នាំង ដោយ​ដាក់​គល់​ស្លឹកគ្រៃ រំដេង និង​ក្រូចសើច បន្ទាប់មក​ដាក់​មឹក​ចំហុយ​រយៈពេល ២០​នាទី លើក​ចេញ​ដាក់​ហាន់​ជីរ​ដាក់​និង​រោយ​ខ្ទឹម​បំពង​ពីលើ ។​
– ​របៀប​ធ្វើ​ទឹកត្រី​ជ្រលក់​មឹក​ចំហុយ ត្រូវ​បុក​ខ្ទឹមស ម្ទេស អំបិល​ឲ្យ​ម៉ត់ បន្ទាប់មក​ដាក់ ស្ករត្នោត ទឹកត្រី និង​ច្របាច់​ក្រូចឆ្មារ បន្ថែម​ទឹក​ធម្មតា​បន្តិច​រួច​បុក​តិចៗ​ឲ្យ​សព្វ​ដួស​ដាក់​ចានចង្កឹះ ៕ ប្រភព​: Poiluang_Cooking​