មឹក​ញាត់​សាច់​

469

+ គ្រឿងផ្សំ​
– មឹក​បំពង់ ៣​ក្បាល​ធំៗ​ល្មម​
– សាច់ជ្រូក ៣​ខាំ​
– ផ្សិត​ខ្មៅ ២​ខាំ​
– ខ្ទឹមស ៤​កំពឹស​
– ឫស​ជី​វ៉ាន់ស៊ុយ ៣
– ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ
– ម្រេច ១​ស្លាបព្រា​កាហ្វេ​
– អំបិល ១/២​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– លាង​មឹក​យក​ពោះ​ចេញ​ឲ្យ​ស្អាត​, លាង​សាច់ជ្រូក​រួច​ចិញ្ច្រាំសាច់ជ្រូក​ឲ្យ​ម៉ត់​, បុក​ខ្ទឹមស ម្រេច និង​ឫស​ជី​វ៉ាន់ស៊ុយ​ឲ្យ​ម៉ត់ រួច​ដាក់​ប្រឡាក់​ជាមួយ សាច់ជ្រូក​ចិញ្ច្រាំ និង​ដាក់​អំបិល​បន្តិច ហាន់​ផ្សិត​ឲ្យ​ល្អិតៗ​ដាក់​ច្របល់​គ្នា​ឲ្យ​សព្វ
– យក​សាច់ជ្រូក​ដែល​លាយ​គ្រឿង​ហើយ​ញាត់​ក្នុង​មឹក​បំពង់​រួច​យក​ឈើចាក់ធ្មេញ​ដោត​ទទឹង មឹក​ចុង​ដើម និង​កណ្ដាល ដើម្បី​កុំ​ឲ្យ​សាច់​រត់ចេញ​ក្រៅ រួច​ដាក់​វា​ស្ងោ​ឲ្យ​ឆ្អិន ស្រង់​វា​ហាន់​ឆូត ទទឹងៗ​
– ដាក់​ដាំទឹក​ស៊ុប​ឲ្យ​ពុះ​រួច​ដាក់​អំបិល​បន្តិច ទឹកស៊ីអ៊ីវ និង​ស្ករស រួច​ដាក់​មឹក​ដែល​ស្ងោរ ហើយ​ចូល​ហាន់​ស្លឹក​ខ្ទឹម​និង​ដាក់​ជីរវ៉ាន់ស៊ុយ​បន្ថែម​រួច​ជាការ​ស្រេច ៕ ប្រភព​: panofnunoo​