មឹក​ប្រឡាក់​គ្រឿង​

2815
ចែករម្លែក

+ គ្រឿងផ្សំ​
– មឹក​បំពង់ ៤​ខាំ​
– ទឹកស៊ីអ៊ីវ​ខ្មៅ ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ​ធម្មតា ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ម្រេចស​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​
– ឫស​ជី​វ៉ាន់ស៊ុយ ៤
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស​អាចម៍សត្វ ១០​គ្រាប់​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ទឹក​ស្ករ ២​ស្លាបព្រា​បាយ (​រម្ងាស់​ស្ករ​ឲ្យ​ខាប់​)
– ទឹកក្រូច​ឆ្មារ ៣​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– លាង​មឹក​ឲ្យ​ស្អាត ហាន់​ទទឹង​ក្រាស់ៗ​ល្មម រួច​ប្រឡាក់​ជាមួយ ទឹកស៊ីអ៊ីវ​ខ្មៅ ទឹកស៊ីអ៊ីវ​ធម្មតា ស្ករស ម្រេចស​ម៉ត់ រួច​យក​វា​ទៅ​ហាល​ឲ្យ​ក្រៀម​ល្មម បន្ទាប់មក​ដាក់​បំពង​វា​ឲ្យ​ឆ្អិន​
– បុក​ឫស​ជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្ទេស​អាចម៍សត្វ អំបិល ឲ្យ​ម៉ត់ រួច​ដាក់​ទឹក​ស្ករ និង​ទឹក​ក្រូចឆ្មារ​ចូល​កូរ​ឲ្យ​សព្វ (​ពេល​ញ៉ាំ​យក​មឹក​ជ្រលក់​ជាមួយ​ទឹកជ្រលក់​ជូរអែម​នេះ អាច​ផ្ទាប់​ជាមួយ​បន្លែ​ផ្សេងៗ​ដូចជា​ត្រសក់ សាឡា​ត់ ស្ពៃក្ដោប ជាដើម​) ៕ ប្រភព​: Finfin Cooking​