មឹក​ពីងពាង​ជ្រលក់​ទឹកម្ទេស​

893
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– ​មឹក​ពីងពាង​៥​ខាំ​
– ​ម្រេច​ម៉ត់ ១/២​ស្លាបព្រា​កាហ្វេ​
– ​ម្សៅ​ខ្ទឹម ១​ស្លាបព្រា​កាហ្វេ​
– ​ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ​ប័​រ (​សម្រាប់​អាំង​សាច់​)
– ​ទឹកម្ទេស​

+ ​វិធី​ធ្វើ​
– ​វះ​មឹក​លាង​ទឹក​ឲ្យ​ស្អាត រួច​ប្រឡាក់​ជាមួយ​ម្សៅ​ខ្ទឹម ម្រេច និង​ទឹកស៊ីអ៊ីវ​ច្របល់​ឲ្យ​សព្វ​ល្អ ទុកចោល​រយៈពេល​៣០​នាទី​ឲ្យ​ចូល​គ្រឿង​សព្វ ទើប​យកមក​ចៀន​ជាមួយ​ប័​រ​ឲ្យ​ឆ្អិន​ដួស ដាក់​ចាន ពេល​ញ៉ាំ​ជ្រលក់​ជាមួយ​ទឹកម្ទេស ៕ ប្រភព​: poiluang_cooking​