មុខជំនាញ​”​គ្រប់គ្រង​ធនធានមនុស្ស​និង​បដិសណ្ឋាកិច្ច​”​មាន​សារៈសំខាន់​គួរ​មានការ​យកចិត្តទុកដាក់​

407
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មុខជំនាញ​២​គឺ​”​ការគ្រប់គ្រង​ធនធានមនុស្ស​និង​បដិសណ្ឋារកិច្ច​”​មាន​សារៈសំខាន់​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​សម្រាប់​ទីផ្សារការងារ​។​បច្ចុប្បន្ន​ដែល​គេ​ចាំបាច់​ត្រូវយក​ចិត្ត​ទុ​ដាក់​និង​គួរ​មានការ​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ផងដែរ​។​នេះ​ជាការ​លើកឡើង​របស់លោក​បណ្ឌិត ឡី សុភាព​ដែលជា​នាយក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​។

​បញ្ជាក់​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​គ្រប់​គ្រង់​ធនធានមនុស្ស​លើក​ទី​៣ ដល់​សិក្ខាកាម​ប្រមាណ​ជាង ៣៥៥​នាក់​កាលពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​លោក​បណ្ឌិត​ឡី​សុភាព​បានឱ្យដឹងថា​រឿង​សំខាន់​មួយ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គួរ​យកចិត្តទុកដាក់​គឺ​ការ​គ្រប់​គ្រង់​ធនធានមនុស្ស​។​ព្រោះ​ក្នុង​ការរស់នៅ​នៅក្នុង​សង្គមជាតិ​នៅក្នុង​គ្រួសារ​ពេលណា​ដែល​យល់​អំពី​ការគ្រប់គ្រង​ធនធានមនុស្ស​។​ពេលនោះ​ជីវិត​គ្រួសារ ឬ​ក្នុង​ស្ថាប័ន​-​អង្គភាព​នានា ក៏​នឹង​ល្អប្រសើរ​ដែរ​។​

​ទាក់ទិន​ទៅនឹង​រឿងនេះ​លោក​បាន​លើកឡើងថា​”​ខ្ញុំ​កំពុង​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ដើម្បី​សុំ​ដាក់បញ្ចូល​កម្មវិធីសិក្សា​មួយចំនួន ពិសេស​ការគ្រប់គ្រង​ធនធានមនុស្ស និង​បដិសណ្ឋាកិច្ច ទៅក្នុង​កម្មវិធីសិក្សា​”​។
​ជាមួយគ្នានេះ​លោក​ក៏បាន​ធ្វើការ​គាំទ្រ​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​គាំទ្រ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី ការសិក្សា​ពេញ​មួយជីវិត និង​របត់​នយោបាយ​នៃ​ការបណ្តុះបណ្តាល​ទៅមុខ (TVET អាចធ្វើ​បាន​) និង​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​រាជរដ្ឋាភិបាល ។​

​លោក​បណ្ឌិត​បានបញ្ជាក់​ថា​”​ខ្ញុំ​លើកទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ឲ្យ​បន្ត​ការសិក្សា​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដែលជា​រឿង​សំខាន់​។​ជាមួយគ្នានេះ​ខ្ញុំ​ក៏​ចង់​ឲ្យ​មាន​ស្ដង់ដា​«​យុវជន​ម្នាក់​ជំនាញ​មួយ​» «​អាជីវកម្ម​មួយ ស្តង់ដា​មួយ​» «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​» និង​«​សេវាកម្ម​មួយ​ស្តង់ដា​មួយ​» ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​”​។​

​នាយក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ​និង​ជានា​យក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​រូបនេះ​បាន​បានលើកឡើង​ដែរ​ថា​ចំពោះ​សមាជិក​ស្ថាប័ន​របស់លោក​ក៏​ជា​ក្រុម​នីតិបុគ្គល​ដែល​តែងតែ​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​រូបលោក​ក៏​តែងតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ក្នុង​វិស័យ​មួយចំនួន​ផងដែរ ។​ដូចជា​វិស័យ TVET ខាងលើនេះ ទេសចរណ៍ អប់រំ​ចំណេះដឹង​ទូទៅ បច្ចេកវិទ្យា វិនិយោគ សេដ្ឋកិច្ច សុខាភិបាល​សហគ្រិនភាព​ការបណ្ដុះបណ្ដាល​យុវជន​ឱ្យ​ចេះ​ធ្វើ​អាជីវកម្ម​រួមទាំង​ការងារ​សប្បុរសធម៌​ជាដើម​៕S/

​លោក​បណ្ឌិត ឡី សុភាព ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​គ្រប់​គ្រង់​ធនធានមនុស្ស​លើក​ទី​៣ ដល់​សិក្ខាកាម​ប្រមាណ​ជាង ៣៥៥​នាក់ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​