មុខតំណែង​គ្មានអ្វី​អមតៈ​ទេ តែ​ពេល​កាន់តំណែង​មិនត្រូវ​បង្ក​ការឈឺចាប់​ដល់​អង្គភាព​និង​កូនចៅ​ឡើយ​

685
ចែករម្លែក

ដោយ : ​ភ្នំ​ស្វាយ/បន្ទាយមានជ័យ : លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និយាយ​ត្រង់ៗ​ថា មុខ តំណែង តួនាទី​ភារកិច្ច​មន្ត្រី​គ្មានអ្វី​អម​តះ គ្មានអ្វី​ស្ថិតស្ថេរ​ទេ ។ ទោះយ៉ាងណា ពេល​កាន់តំណែង មន្ត្រី​ថ្នាក់ដឹកនាំ មេ​បញ្ជា​ា​ការ​កងក​ម្កាំ​ង​មិនត្រូវ​បង្ក​ការឈឺចាប់​ដល់​អង្គភាព​និង​កូនចៅ​ឡើយ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ក្នុង​ពិធី​ផ្ទេរ​និង​ប្រគល់​ភារកិច្ច​នៃ​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨១៥ នៅ​ស្រុក​ម៉ាឡៃ ។​ ពោលគឺ​ក្រសួងមហាផ្ទៃ​និង​នគរបាល​បាល​ជាតិ​បាន​ផ្ទេ​ភារកិច្ច​តែងតាំង​មុខតំណែង ​និង​តម្លើង​ឋានន្តរសក្តិ​នគរបាលជាតិ ១-​លោក​វរ​សេនី​យ៌​ទោ សួង សៅ ពី​មេបញ្ជាការរង​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ -​ប៉ោយប៉ែត​ឲ្យ​ទៅជា​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​លេខ​៨១៥ -​ស្រុក​ម៉ាឡៃ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឈិ​ត លី ចូលនិវត្តន៍ និង​ជា​មន្ត្រី​រត់ការ​តម្លើង​ស​ក្ត័​និង​ពន្យា​កំណើត​ជាច្រើនលើក​ដើម្បី​កុំអោយ​ចូលនិវត្តន៍ ។ ២-​លោក​អនុ​សេនី​ឯក​ស្រី សំបុ​ន ឲ្យ​ទៅជា​មេបញ្ជាការរង​វរ​សេ​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ និង​មាន​មន្ត្រី​៤​នាក់​ទៀត​ទៅ​បម្រើការ​នៅ​នគរបាល​ការពារ​ព្រំដែន​គោក​ដែរ​រួមមាន​លោក ណុប សំ​អូន ,​លោក ហ៊​ត វិបុល​,​លោក​ហុង ចាន់ និង លោក​ខែម ជាតិ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​បន្តថា​ ” ធ្វើជា​មេដឹកនាំ មិនត្រូវ​សាង​ការឈឺចាប់​នៅក្នុង​អង្គភាព​ឡើយ ។ ​ហើយក៏​មិនត្រូវ​ខុស​ដៃ​យកដៃ ខុស​ជើង​យក​ជើង​ដែរ​លើ​មន្ត្រីក្រោមឱវាទ ។ មិនត្រូវ​ប្រើ​នយោបាយ​ឈ្នះ​ចាញ់​ជាមួយ​កូនចៅ​ឡើយ ។​ បើ​របៀបនេះ​មានតែ​ត្រូវ​បែក​គ្នា​ម្ខាងៗ ” ។​

លោក​បាន​បន្ថែមថា  ធ្វើជា​មន្ត្រី ជា​សមត្ថកិច្ច ត្រូវតែ​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បានល្អ ត្រូវ​សាង​អនុ​ស្សរី​យ៍​ល្អៗ ព្រោះ​កៅអី​ដែល​ខ្លួន​គ្រប់គ្រង​មិនមែនជា​របស់​ផ្តាច់មុខ​ឡើយ មុន​និង​ក្រោយ​គង់តែ​មានការ​ផ្លាស់ប្តូ​រ ឬ​ចូលនិវត្តន៍ គ្មានអ្វី​ដែល​អមត​:​នោះទេ ។ អ៊ីចឹង​ហើយ ធ្វើ​អី​កុំឲ្យ​ទូក​ទៅ​កំពង់​នៅ​។ សូម​ធ្វើ​ឲ្យនៅ​គេ​ស្រឡាញ់ ផ្លាស់ចេញ​អោយគេ​អាណិត “៕B/

#