មុខរប​លក់​ឃ្មុំ​ជាង​៣០​ឆ្នាំ​អាច​ច​ញ្ចឹ​ម​ក្នុង​គ្រួសារ​ដែលមាន​សមាជិក​១០​នាក់​

221
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ក្រុមគ្រួសារ​មួយ​ដែលមាន​សមាជិក​១០​នាក់ បាន​ប្រកប​របរ​លក់​ឃុំ​ជាង​៣០​ឆ្នាំ​មកហើយ ធ្វើឱ្យ​គ្រួសារ​មួយ​នេះ ដែល​រស់នៅ​ស្ថិត​ក្នុងភូមិ​ព្រីង ឃុំ​រលាំងចក​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ជីវភាព​សមរម្យ​។​

​អ្នកស្រី​ឈ្មោះ ញ៉ា​ញ វ៉ាត អាយុ​៦៧​ឆ្នាំ មានមុខរ​បលក់​ឃ្មុំ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​ថា គាត់​មានកូន​ប្រុស​ស្រី​៨​នាក់ ហើយ​គាត់​បាន​ចាប់​មុខរ​បលក់​ឃ្មុំ​តាំងពី​អំឡុង​ឆ្នាំ​១៩៩០​មក​ម្លេះ​។ ឃ្មុំ​ដែល​គាត់​យម​មក​លក់​នេះ គាត់​ទិញ​ពី​គេ​ខ្លះ​កូន​គាត់​រកបាន​ខ្លះ បន្ទាប់ពី​ចេញពី​សាលារៀន​វិញ​។​

​គាត់​បន្តថា ឃ្មុំ​ដែល​គាត់​លក់​ក្នុង​មួយថ្ងៃ​ចាប់ពី​១៥​ក្បាលទឹក ទៅ​២០​ក្បាលទឹក និង​ផ្លិត​ពង​កូន​ក៏​ដូចគ្នា​ដែរ ហើយ​ភាគច្រើន​ភ្ញៀវ​យក​ទឹកឃ្មុំ ដើម្បី​ទៅធ្វើ​ថ្នាំ​លាយ​ស្រាសរ ឬ​បន្សាប់​ជាតិពុល​ជាដើម​។ ទឹកឃ្មុំ​គាត់​លក់​មួយ​លីត្រ​ចាប់ពី​តម្លៃ ១៤​ម៉ឺន​រៀល​ទៅ​តម្លៃ​១៥​ម៉ឺន​រៀល នៅក្នុង​រដូវវស្សា​។ ចំណែក​រដូវ​ប្រាំ​ទឹកឃ្មុំ​មួយ​លីត្រ​គាត់​លក់​តម្លៃ​យ​ចាប់​១៧​ម៉ឺន​រៀល​ទៅ​១៨​ម៉ឺន​រៀល ព្រោះ​ដូ​វ​ប្រាំ​ទឹកឃ្មុំ​ពុំ​សូវ​មានទឹក​នោះទេ មានតែ​លំអង​ក្រមួន​សុទ្ធ​។

គាត់​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ឃ្មុំ​ពិបាក​រក​ណាស់ ទាល់តែ​ទៅរក​នៅ​ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំ​ទើប​មាន ព្រោះ​ខាង​ខេត្ត​កំពង់​ឆ្នាំ​ភាគច្រើន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ធ្វើស្រែ​ច្រើន ទើប​ធ្វើឱ្យ​សំបូរ​លំអងផ្កា​ស្រូវ ជាពិសេស​លំអងផ្កា​អំពៅ​ជាដើម​។​ល​។​

​គាត់​ថា​គាត់​នៅតែ​បន្ត​លក់​ឃ្មុំ​ទៀត ព្រោះ​របរ​នេះ​ភាគច្រើន​អ្នកភូមិ​គាត់​នៅ​រក​ច្រើន​គ្រួសារ​ណាស់ ណាមួយ​ទឹកឃ្មុំ​អី​ឡូ​វ​មិនសូវមាន​សុទ្ធ​ទេ ហើយ​របរ​មួយ​នេះ​គាត់​បាន​ច​ញ្ចឹ​ម​កូន​តាំង​ពួកគេ​នៅ​តូចៗ រហូត​មានគូស្រករ​អស់ហើយ​។ គាត់​បាន​បន្ថែមទៀតថា អត្ថប្រយោជន៍​ក្រមួនឃ្មុំ​គេ​អាច​យកទៅ​ធ្វើជា​ទាន​បាន​សម្រាប់​ដុត​បំភ្លឺ នៅ​ក្នុ​ពិធី​បុណ្យទាន​ផ្សេងៗ​បាន នៅពេលណា​ដាច់​ភ្លើង​ក្នុង​ពិធីបុណ្យ​។​
​ចំពោះ​ផ្សែង​ទាន​ដែល​ធ្វើ​អំពី​ក្រមួនឃ្មុំ​វា​មិនបាន​ធ្វើឱ្យ​ប្រឡាក់​ផ្ទះ ឬ​ធុំខ្លិន​ឆ្ងៀ​ម​ផងដែរ​៕ ល​