មុខសញ្ញា​ចាប់ជំរិត​ក្មេង​ដើម្បី​ទារប្រាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កំពង់ឆ្នាំង

426
ចែករម្លែក
  • 262
    Shares

ដោយ​: សន​សក្ដា / កំពង់ឆ្នាំង​: មុខសញ្ញា​ចាប់​បង្ខាំង​ក្មេង​ជំរិត​ទារប្រាក់​បានសម្រេច​នៅ​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ហើយ​ចាប់បាន ក្រោយពី​ជនសង្ស័យ​រូប​មក​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​សំណាក់​មួយកន្លែង​ស្ថិត​
​នៅក្នុង​ភូម​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​នេះ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ស្រេង បុរី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កូន​ក្អែក​១ ឃុំ​របោះ​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង​មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឈុន សុវណ្ណ​រ័ត្ន ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មាន​ទំ​លំនៅ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្នុងពេលដែល​ជនរងគ្រោះ បាន​ចេញពី​សាលារៀន មកឈរ​ចាំ​រថយន្តក្រុង​ដើម្បី​ជិះ​ទៅផ្ទះ ក៍​ត្រូវ​ជនសង្ស័យ​ល្បួង​ជនរងគ្រោះ​ដោយ​ប្រាប់ថា ចាំ​ជូនទៅ​ផ្ទះ​។ ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅ​បង្ខាំង​ទុក រួច​បាន​ទូរស័ព្ទ​ទៅ​ជំរិត​ទារប្រាក់​ពី​ឪពុកម្តាយ​ជនរងគ្រោះ ដោយ​ទារប្រាក់​ចំនួន​២០០០​ដូ​ល្លារ និង​បាន​ចរចា​ត្រូវ​រូ​វ​គ្នា​ចំនួន​៥០០​ដុល្លារ​។ ក្រោយពី​ទទួលបាន​លុយ​ចំនួន​៥០០​ដុល្លារ​ហើយ ជនសង្ស័យ​បាន​ដោះលែង​ក្មេងប្រុស​រងគ្រោះ​អោយ​ត្រឡប់ទៅផ្ទះ​វិញ​។

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា ក្រោយពី​ក្មេងប្រុស​រងគ្រោះ​មកដល់​ផ្ទះ​ហើយ​ឪពុកម្តាយ​ក្មេងប្រុស​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​ទៅ​សម​ត្ថិ​កិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ រកមុខ​សញ្ញា​ជនសង្ស័យ​
​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ក្រោយពី​ជំរិត​ទា​ប្រាក់​បានសម្រេច​ហើយ​នោះ បាន​សម្ងំ​លាក់ខ្លួន​នៅ​ភ្នំពេញ​មួយរយៈ ហើយ​ក៍មក​ស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកំពង់ឆ្នាំង​។ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹងថា ជនសង្ស័យ​កំពុង​ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ព្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង បានដាក់​កម្លាំង​ព័ទ្ធ​ផ្ទះសំណាក់​ចាប់​តែម្តង​។​

​ក្រោយពី​ការឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ប្រគល់អោយ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕ ល​