មុខសញ្ញា​ប្រាំ​ងាយ​កើត​មហារីកក្រពះ​

1278
ចែករម្លែក

មហារីកក្រពះ​ជា​ប្រភេទ​ជំងឺ មហារីក​ទូទៅ​បំផុត​មួយ​, អ្នកជំងឺ​ច្រើន​ត្រូវបាន​រកឃើញ​យឺត​តែ រីកចម្រើន លឿន ជាមួយនឹង​អត្រា​ស្លាប់​ខ្ពស់ ដូច្នេះ ករណី​ណាខ្លះ​ដែល​ចាំបាច់​ត្រូវ​ប្រយ័ត្ន និង​គួរ​ពិនិត្យ​តាមដាន​ឱ្យបាន​ឆាប់ ។​
​ ​
•​អ្នក​ឆ្លង​បាក់តេរី HP
​បាក់តេរី HP រស់នៅក្នុង​ក្រពះ បាន ដោយសារ​វា​ទាមទារ​អុកស៊ីហ្សែន នៅ​កម្រិត​យ៉ាង​ទាប ។ ចំពោះ​មនុស្ស មួយចំនួន ប្រសិន​បាក់តេរី​នេះ​នៅក្នុង ក្រពះ​យូរ​ច្រើន​ឆ្នាំ អាច​បង្ក​ជា​មហារីក ក្រពះ ។ ប្រមាណ​៦៥​ទៅ​៨០​ភាគរយ នៃ​ករណី​មហារីកក្រពះ មាន​ពាក់ព័ន្ធ ដល់​បាក់តេរី​នេះ ។​
​ ​
​បាក់តេរី HP នៅមាន​ក្នុង កំណក​អាហារ​ជុំវិញ​ធ្មេញ​, ទឹកមាត់​, ហើយ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ដោយសារ​ការបរិភោគ​អាហារ​រួមគ្នា ។​
​ ​
•​អ្នកញៀន​បារី​
​ការជក់បារី​ធ្វើឱ្យ​កើន​ហានិភ័យ មហារីកក្រពះ​ដល់​៤០​ភាគរយ និង ថែមទាំង​អាច​ដល់​៨២ ភាគរយ ចំពោះ អ្នកញៀន​បារី​ធ្ងន់ ប្រៀប​នឹង​អ្នក​មិន​ជក់ ។ ការស្រាវជ្រាវ​មួយចំនួន ក៏​បង្ហាញ អត្រា​ខ្ពស់​នៃ​ជំងឺ​មហារីកក្រពះ​ចំពោះ អ្នកញៀន​ស្រា ។​
​ ​
•​បរិភោគ​ប្រៃ ឬ​បរិភោគ ច្រើន​អាហារ​កែច្នៃ​ស្រាប់​
​របប​ទទួលទាន​ក៏ត្រូវ​បាន ចាត់ទុកជា​កត្តា​ហានិភ័យ​របស់​ជំងឺ មហារីកក្រពះ ដូចជា​បរិភោគ ប្រៃ​ពេក​, បរិភោគ​ច្រើន​នូវ​អាហារ​រោល​ផ្សែង​, ពពួក​សាច់​ក្រហម​, និង សាច់​កែច្នៃ​… ។​

•​គ្រួសារ​មាន​អ្នក​កើត មហារីកក្រពះ​
​ប្រមាណ​១០​ភាគរយ​នៃ ករណី​មហារីកក្រពះ មាន​លក្ខណៈ តំណពូជ ឬ ពាក់ព័ន្ធ​ដល់​ហ្សែ​ន ។ ជាក់ស្តែង ប្រសិន​ក្នុង​គ្រួសារ​មាន​ឪពុក ម្តាយ ឬ បងប្អូន​ប្រុស​ស្រី​បង្កើត​កើត មហារីកក្រពះ នោះ​ហានិភ័យ​នោះ​នឹង ខ្ពស់ជាង ។​
​ ​
•​មនុស្ស​ធាត់​
​ធាត់​ក៏​ជា​កត្តា​ហានិភ័យ​មួយ របស់​មហារីកក្រពះ ដោយសារ​បា​តុ ភូត​ច្រាល​អាស៊ីត​ក្រពះ ។ ច្រាល អាស៊ីត​ក្រពះ​បំពង់​អាហារ​បង្ក​ជា ស្ថានភាព​រលាក​រ៉ាំរ៉ៃ​មួយ និង​អាចធ្វើឱ្យ​មហារីកក្រពះ លេចឡើង ។ តាម​ស្ថិតិ បង្កា​ញ​ថា អ្នក​ធាត់​មាន​អត្រា​មហារីកក្រពះ​ខ្ពស់ជាង​២​ដង ធៀប​នឹង មនុស្ស​ធម្មតា ៕ ប្រែ​សម្រួល​៖ រតនៈ​