មុខ​ទារក​ទាំងនេះ​អី​ក៏​ដូច​តារា​ល្បីៗ​ម្ល៉េះ ប៉ុន្តែ​តិច​ច្រឡំ​ថា​ជា​កូន​របស់​ពួកគេ​ចុះ​

1364
ចែករម្លែក

នៅពេល​កូន​កើតមក​មានមុខមាត់​ដូច​ឪពុក ឬ​ម្តាយ​ខ្លាំង ចាស់ៗ​ច្រើនតែ​លាន់មាត់​ថា “​យី​! អី​ក៏​ដូច​បេះ​ដាក់​ម៉េ​ស​!”​។ ហើយ​មុខមាត់​កូនកាត់​ទៅ​ឪពុកម្តាយ​គ្មានអ្វី​ចម្លែក​ទេ ពីព្រោះ​ជា សាច់ឈាម​បង្កើត​នឹង​គ្នា​។
​ ​
​ទោះជា​យ៉ាងណា នៅពេល​កូន​របស់​អ្នក​កើតមក​មិន​ដូច​អ្នក ហើយ​បែរជា​ដូច​អ្នកដទៃ ឬ​ជាពិសេស​អ្នក​ក្បែរ​ខាង នោះ​ទើប​ជា​រឿង​ចម្លែក​ហើយ​អាច​នឹងមាន​បញ្ហា​កើតការ​សង្ស័យ រឿង​ផិតក្បត់​ទៀតផង​ក៏​ថា​បាន​។​

​ដូច្នោះ​ហើយ​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​ទារក​ទាំងនេះ​មានមុខមាត់ ដូច​តារាភាពយន្ត ហូលីវូដ និង​តារាចម្រៀង​អន្តរជាតិ​ល្បីល្បាញ ទាំង​ពួកគេ​មិន​ជាប់សាច់​ញាតិ​គ្នា​សោះ​។​
​នោះ​គឺ​ដោយសារតែ​កាលពី​មាន​ទម្ងន់ ម្តាយ​របស់​ពួកគេ​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត ឬ​បទ​ចម្រៀង​ដែល​សម្តែង​ដោយ​តារា​ទាំងនេះ ធ្វើឱ្យ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ម្តាយ ទើបបានជា​កូន​កើតមក​ដូច​ពួកគេ​ខ្លាំង​យ៉ាងខ្លាំង​។​

​ដោយសារតែ​ហេតុនេះ បានជា​គ្រូពេទ្យ​ច្រើនតែ​ណែនាំ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បិទ​រូប​ក្មេង​ស្អាតៗ ហើយ​ដេក​សម្លឹងមើល​ឱ្យបាន​ញឹកញាប់​ដែល​អាចធ្វើឱ្យ​កូន​កើតមក​ស្អាត​កាត់​តាម​ក្មេង​ទាំងនោះ​។ តោះ​! បើ​ចង់ដឹង​កាន់តែច្បាស់​ថា​តើ​ដូច​ខ្លាំង​ប៉ុណ្ណា​សូម​ទស្សនា​រូបភាព​ខាងក្រោម ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​