មុខ​មនុស្ស​ក្លាយទៅជា​ភី​ហ្សា​និង​ហែម​បឺ​ក​ហ្គើ​ដោយសារតែ​ការ​ផាត់មុខ​

230

អ្នកជំនាញ​ខាង​ផាត់មុខ​ម្នាក់​បានបង្ហាញ​ស្នាដៃ​យ៉ាង​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​តាមរយៈ​ការ​ផាត់មុខ​របស់​នាង​ឱ្យក្លាយ​ទៅជា​អាហារ​ដែល​អ្នក​គ្រប់គ្នា​ឃើញ​ហើយ​ស្រក់ទឹកមាត់​ហើយ​គិតថា​វា​ជា​អាហារ​ពិតប្រាកដ​ទៀតផង​។​
​ ​
​នាង មី​មី ឆ​យ (Mimi Choi) អាយុ​៣២​ឆ្នាំ​មកពី​ទីក្រុង​វែ​ន​ឃូ​វើ (Vancouver) ប្រទេស​កាណាដា​បាន ក្លាយជា​អ្នក​ផាត់មុខ​អាជីព​និង​អ្នកគ្រូ​បង្រៀន​ផាត់មុខ បន្ទាប់ពី​នាង​បោះបង់​អាជីព​ជា​គ្រូ​សា​លាម​ត្តេ​យ្យ​។​
​ ​
​ពេលនេះ​នាង​មាន​សមត្ថភាព​អាចបង្កើត​ស្នាដៃ​យ៉ាង​អស្ចារ្យ​ដោយ​ប្រែក្លាយ​មុខ​របស់​នាង​ទៅជា​នំ ភី​ហ្សា​និង​ហែម​បឺ​ក​ហ្គើ ហើយ​វា​ពិតជា​ដូច​បេះបិទ​តែម្តង​។ មិនតែប៉ុណ្ណោះ​សូម្បីតែ​ដៃ​របស់​នាង​ក៏​ត្រូវបាន ប្រែក្លាយ​ទៅជា​ដំបូង​បារាំង​ចំណិត​ចៀន​និង​ហ​ត​ដក់ (hotdog) ដែរ​៕ ប្រែ​សម្រួលៈ ខុម