មុខ​វិទ្យាល័យ​នេ​ត​យ៉​ង់ក្លាយជា​កន្លែង​លក់​ផ្លែ​ធូ​រេ​ន ​និង​សាវម៉ាវ​ដោយ​អះអាងថា​ ជា​របស់​ស្រុក​សំឡូត​ពិតៗ​គ្មាន​ក្លែងក្លាយ​ទេ​

600
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ ​រៀងរាល់​រសៀល​ចាប់ពី​ម៉ោង​៣ ​រហូតដល់​យប់​គេ​សង្កេតឃើញ​មាន​អ្នកបើករថយន្ត​ដឹក​ផ្លែ​ធូ​រេ​ន​និង​ផ្លែ​សាវម៉ាវ ​និង​អ្នក​ដាក់​តុ​តាំង​លក់​ផ្លែ​ធូ​រេ​ន​និង​សាវម៉ាវ​ជាច្រើន​កន្លែង​នៅមុខ​វិទ្យាល័យ​នេ​ត្រ​យ៉ង់​ ដោយ​គេ​អះ​​អាង​ថា ​គឺជា​ធូ​រេ​ន​ដឹក​មកពី​ស្រុក​សំឡូត​ពិតៗ​គ្មាន​ក្លែងបន្លំ ​ហើយ​លក់ដាច់​អស់ៗ​ទោះបីជា​តម្លៃ​ថ្លៃ​ជាង​ធូ​រេ​ន​មកពី​ថៃ​ក៍ដោយ​​ ធ្វើឱ្យ​ជីវភាព​ពួកគេ​កាន់តែ​ធូរធារ​។​

ជួប​ជាមួយ​អ្នក​មីង​ អឿន​ អាយុ​ជាង​៤០​ឆ្នាំ ​នៅ​សង្កាត់​រតនៈ​ ក្រុ​ង​បាត់ដំបង ​ដែលជា​អ្នកលក់​ផ្លែ​ធូ​រេ​ន ​និង​សាវម៉ាវ​ដែល​ម៉ូយ​ដឹកយក​មកពី​ស្រុក​សំឡូត​ យកមក​បោះ​ឱ្យ​គាត់​លក់​បន្តបាន​ប្រាប់​ថា​ ក្នុង​រយៈពេល​ពី​ខែ​៤​ដល់​ខែ​៧​រៀងរាល់ឆ្នាំ​ ដែលជា​រដូវ​ផ្លែ​ធូ​រេ​ន​និង​សាវម៉ាវ​ស្រុក​សំឡូត​​ទុំ ​ជា​បន្តបន្ទាប់​គឺ​គាត់​ចាប់ផ្តើម​ឱ្យ​ប្តី​គាត់​យក​​រថយន្ត​កាមរី​ទៅ​ទិញ​បន្ត​ពី​ម៉ូយ ​ដែលជា​ម្ចាស់​ចម្ការ​នៅ​ឃុំ​ស៊ុ​ង​ ស្រុក​សំឡូត​ចាស់ ​និង​មួយចំណែក​ទៀត​ទិញ​ពី​អ្នកស្រុក​សំឡូត​ថ្មី​។ ​លុះដល់​រសៀល​ទើប​ប្តី​គាត់​ដឹក​ផ្លែ​ធូ​រេ​ន ​និង​សា​ម៉ា​វ​ពី​ស្រុក​សំឡូត​ ដែល​មាន​ចម្ងាយ​ផ្លូវ​ជាង​៦០​គីឡូក្រាម​ពី​ខេត្តបាត់ដំបង ​ហើយ​យក​​មក​តាំង​លក​នៅមុខ​វិទ្យាល័យ​នេ​ត​យ៉ង់ ​ព្រោះ​​គាត់​គ្មាន​ហាង​ឬ​កន្លែង​លក់​ដូច​គេ​។​

អ្នកស្រី​បានបញ្ជាក់​ថា ​តម្លៃ​ធូ​រេ​ន​ដែល​ទិញ​ពី​​អ្នកចម្ការ​នៅ​ស្រុក​សំឡូត​ក្នុង​មួយ​គីឡូក្រាម​ពី​១៥,០០០​ទៅ​១៦,០០០​រៀល​ហើយ​យកមក​លក់​បន្តបាន​តម្លៃ​ពី​២២,០០០​រៀល​ទៅ​
២៥,០០០​រៀល​។​ចំណែក​ផ្លែ​សាវម៉ាវ​វិញ​ទិញ​ពី​សំឡូត​ក្នុង​មួយ​គីឡូក្រាម​ពី​៦​ទៅ​៧​ពាន់​រៀល​ហើយ​យកមក​លក់​បន្ត​ថ្លៃ​៨​ពាន​ទៅ​៨​ពាន់៥​រយ​រៀល​។ ​ក្នុង​មួយថ្ងៃ​គាត់​លក់​អស់​ជិត​១​តោន​គីឡូក្រាម​។​

ដោយឡែក​អ្នក​មីង​ ម៉ាច ម៉ុម ​បាន​បញ្ជាក់ថា​ នៅ​រដូវ​ផ្លែ​ធូ​រេ​ន​និង​សាវម៉ាវ​ថៃ​ដល់​គាត់​លក់​នៅ​ផ្ថា​រ​ថ្មី​(​ផ្សារ​១៣​មករា​)​។​ លុះដល់​រដូវ​ផ្លែ​ធូ​រេ​ន​និង​សាវម៉ាវ​ស្រុក​សំឡូត​ ដល់​គាត់​ងាក​​មក​លក់​ផ្លែ​ធូ​រេ​ន ​និង​សាវម៉ាវ​ស្រុក​សំឡូត​ដោយមាន​ម៉ូយ​ដឹក​យកមក​លក់​ដល់​កន្លែង​​លក់​នៅមុខ​វិទ្យា​ល័យ​នេ​ត​យ៉ង់​ជិត​រូប​សំ​ណាក​លោកតា​ដំបងគ្រញូង​។ ​ក្នង​មួយថ្ងៃៗ​គាត់​ព្រមទាំង​កូនស្រី​គាត់​លក់​អស់​ជាង​៦០០គីឡូក្រាម​ដែរ ​ហើយ​ម៉ូយ​ភាគច្រើន​ធ្លាប់​ទិញ​របស់គាត់​យកទៅ​សែន​រូបសំណាក​លោកតា​ដំបងគ្រញូង​។ ​ចំណែក​តម្លៃ​លក់​មិនជា​ខុសគ្នា​​ប៉ុន្មាន​ទេ​៕B/