មុខ​ស្រដៀង​ហាន់​ជី​អ៊ុន​! តារា​បង្ហាញ​ម៉ូត អែល​ឡា ហ្គ្រោ​ស អាយុ​ទើប ១០ ឆ្នាំ តែមាន​អ្នកគាំទ្រ​លើ Instagram ដល់​ទៅ ១ លាន​នាក់​

986
ចែករម្លែក
  • 10
    Shares

​នាង​អាចមាន​អាយុ​ត្រឹមតែ ១០ ឆ្នាំ​មែន ប៉ុន្តែ​កុមារី​កូរ៉េ​កាត់​អាមេរិក ឈ្មោះ អែល​ឡា ហ្គ្រោ​ស (Ella Gross) បាន​ឆក់យក​បេះដូង​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​រួចទៅហើយ​ជាមួយ​កែវភ្នែក​ដ៏​ស្រស់ស្អាត​និង​រូបរាង​ដ៏​តូច​ច្រឡឹង​របស់​នាង​។

​តារា​បង្ហាញ​ម៉ូត​កុមារី​មុខ​ដូច​កូនក្រមុំ​តុក្កតា​រូបនេះ ដែល​រស់នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស បាន​ល្បីល្បាញ​លើ​អន​ឡាញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ប្រមូលបាន​អ្នកគាំទ្រ​នៅលើ Instagram ចំនួន ៩៩៧.០០០ នាក់ និង អ្នកគាំទ្រ​លើ Facebook ចំនួន ១៥.៦០០ នាក់​។​

​ដោយ​កើត​នៅ​ឆ្នាំ ២០០៨ ដែលមាន​ឪពុក​ជា​ជនជាតិ​អាមេរិក និង​ម្តាយ​ជា​ជនជាតិ​កូរ៉េ អែល​ឡា​បាន​បង្ហាញមុខ​លើកដំបូង​នៅលើ​គម្រប​ទស្សនា​វ​ដ្តី​មួយ នៅពេល​នាង​មាន​អាយុ​ទើបតែ ២ ឆ្នាំ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ព័ត៌មាន​កម្សាន្ត pop.inquirer.net​។​

​នាង​បាន​ឈប់​ធ្វើជា​តារា​ម៉ូ​ដែល​មួយរយៈ ក្នុងអំឡុងពេល​នាង​កំពុង​រៀន​នៅ​សា​លាម​ត្តេ​យ្យ បន្ទាប់មក​បាន​បន្ត​អាជីព​បង្ហាញ​ម៉ូត ដោយ​តំណាងឱ្យ​យីហោ​សម្លៀកបំពាក់​ធំៗ​មួយចំនួន​របស់​អាមេរិក​ដូចជា GAP, Levi’s និង OshKosh B’gosh​។​

​មនុស្ស​ជាច្រើន​បាន​និយាយថា នាង​មានមុខមាត់​ដូច​តារា​សម្តែង​កូរ៉េខាងត្បូង​នាង សុង ហេ​ក្យូ (​ហាន់​ជី​អ៊ុន​) ដែលជា​តារា​សម្តែង​ដ៏​ល្បី​នៅក្នុង​រឿង​ភាគ Descendants of the Sun៕ ដោយ៖ កញ្ញាដាលីស

អែល​ឡា ហ្គ្រោ​ស ត្រូវបាន​ប្រដូច​ថា​មានមុខមាត់​ដូច​នាង​សុង ហេ​ក្យូ