មុខ​ហើម​ធំ​ជាង​ធម្មតា​ដល់​ទៅ ៣ ដង​ដល់​ថ្នាក់​មើល​លែង​ស្គាល់​ដោយសារតែ​…

445
ចែករម្លែក

បុរស​កូន ៣​ម្នាក់​បាន​ប្រែ​មុខមាត់​ដល់​ថ្នាក់​គេ​មើល​លែង​ស្គាល់​ដោយសារ​ជំងឺ​ដ៏​ចម្លែក ម្យ៉ាង​បាន​បណ្ដាលឱ្យ​ផ្ទៃមុខ​របស់គាត់​ហើម​ធំ ខុសធម្មតា​រហូតដល់​ទៅ ៣​ដង​គួរឱ្យ ខ្លោចចិត្ត​។​
​ ​
ផ្ទៃមុខ​របស់​បុរស​ឈ្មោះ រ៉ូ​មូ​ឡូ ពី​ឡា​ពី​ល (Romulo Pilapil) វ័យ ៥៦​ឆ្នាំ​ដែលមាន​មុខរបរ ជា​ជាងឈើ​មកពី​ប្រទេស​ហ្វីលីពីន ខាងលើនេះ​បានចាប់ផ្តើម​ហើម​កាលពី ៣​ឆ្នាំមុន ដែល​ដំបូង​ឡើយ​មាន​អាកា​រៈ​ត្រឹមតែ​រមាស់​ភ្នែក និង​ហូរ​សម្បោរ​មិន​ឈប់​ប៉ុណ្ណោះ​។​
​ ​
ដើមឡើយ​គ្រូពេទ្យ​ពិនិត្យឃើញថា គាត់​កើត​ជំងឺ​ការ​រលាក​ស៊ី​នូ​ស (​ការ​រលាក​ភ្នាស ប្រអប់​រន្ធ​ច្រមុះ​) ហើយក៏​ផ្សំ​ថ្នាំ​ឱ្យ​លេប ប៉ុន្តែ​អាកា​រៈ​មិនបាន​ធូរស្រាល​សោះ​ស្រាប់តែ ពីរ​សប្តាហ៍​ក្រោយមក​មុខ​របស់គាត់​ក៏​ចាប់ផ្តើម​ហើម​។​
​ ​
​ក្រុមគ្រូពេទ្យ​នៅលើ​កោះ​ឡី​តេ (Leyte) ប្រទេស​ហ្វីលីពីន ទី​ដែល​គាត់​រស់នៅ​គាំង​យោ ប​ល់​គ្រប់គ្នា​មិនដឹងថា​វា​ជា​ជំងឺ​អ្វី​ឱ្យ​ប្រាកដ​ឡើយ​ហើយ​ក៏បាន​ណែនាំ​ឱ្យ​គាត់​ទៅ​ទទួល ការព្យាបាល​នៅ​ក្រុង​ម៉ានីល​។​
​ ​
ប៉ុន្តែ​ដោយសារ​គ្រួសារ​ក្រីក្រ​គ្មាន​លទ្ធភាព​បញ្ជូន​គាត់​ទៅ​ព្យាបាល​អាកា​រៈ​ជំងឺ​ក៏​កាន់តែ ធ្ងន់ធ្ងរ​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ទីបំផុត​គាត់​ក៏​បាត់បង់​គំហើញ (​ភ្នែក​មើល​លែង ឃើញ​) នៅពេល​ត្របកភ្នែក​ហើម​គ្រប​ជិត​ភ្នែក ហើយ​បង្ខំ​ឱ្យ​គាត់​ឈប់​ធ្វើការ​។​
​ ​
​កូនៗ​របស់គាត់​ដែល​សុទ្ធតែ​នៅ​រៀន​បាន​បង្ខំចិត្ត​ឈប់រៀន​ដើម្បី​រក​ការងារ​ធ្វើ​ជួយ​ផ្គត់ ផ្គង់​ក្នុង​គ្រួសារ និង​ដាក់​វេន​គ្នា​ជួយ​មើលថែ​ឪពុក​ខណៈ​ម្ដាយ​ពួកគេ​ត្រឹមតែ​ជា​កម្មករ បោស​សំរាម​តាមផ្លូវ ហើយ​មិនដឹងថា​ជោគវាសនា​របស់​បុរស​កំសត់​រូបនេះ​នឹង​ទៅជា យ៉ាងណា​ឡើយ​៕ ប្រែ​សម្រួលៈ ខុម