មុននេះ​បន្តិច ឆេះ​ក្លឹប​កម្សាន្ដ​ចិន​មួយកន្លែង នៅ​ក្រុងព្រះសីហនុ​

930
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នៅវេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់ ថ្ងៃ​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​អគ្គិភ័យ​កំពុង​ឆេះ​ក្លឹប​កម្សាន្ត​របស់​ជនជាតិ​ចិន​មួយកន្លែង ឈ្មោះ ENTERTAIMNENT CLUB ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​

​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ភ្លាមៗ​នោះ​សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ បាន​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​តាម​បច្ចេកទេស​។ គេ​នៅ​មិនទាន់​ដឹង​ពី​ដើមហេតុ អគ្គិភ័យ​នេះ​នៅឡើយ​។

​យ៉ាងណាក៏ដោយ ក្នុង​អគ្គិភ័យ​នេះ ក្រៅពី​ខូចខាត​សម្ភារៈ​មួយចំនួន​នៅក្នុង​ក្លឹប មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​៕ ល​

#