មុននេះ​បន្តិច ជនជាតិ​ចិន​បើកឡាន​បុក​ឡើង​ខឿន និង​បង្គោល​ភ្លើង នៅ​ខេត្ត​ព្រះសីហនុ (​វីដេអូ​)

1268
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: មុននេះ​បន្តិច​នា​រសៀល​ថ្ងៃទី​០៤​ខែ​ឩ​សភា​ឆ្នាំ​២០១៨​នេះ ជនជាតិ​ចិន បើករថយន្ត​លុច​សីស GX ៤៧០ ​ពណ៌​ស​មួយគ្រឿង​បុក​ឡើង​ខឿន និង​បង្គោល​ភ្លើង​នៅ​កណ្តាល​ទីក្រុង​ព្រះសីហនុ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។ ករណីនេះ​កើតឡើង​នៅលើ​ដង​វិថី​ឯករាជ្យ ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង ១៤​និង​២៥​នាទី​រសៀល​ថ្ងៃទី​០៤​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់ថា រថយន្ត​បង្ក​ហេតុនេះ​មិនទាន់មាន​ស្លាក​លេខ​នៅឡើយ​ទេ សង្ស័យ​អ្នកបើកបរ​មិនសូវ​ប៉ិនប្រសប់ ក្នុងការ​បើកបរ ទើប​ជាន់​ហ្គា​ស្ទុះ​ឡើង​តែម្តង​។​

​បច្ចុប្បន្ន​នគរ​បាលច​រាច​រណ៍ កំពុង​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​កំណត់ហេតុ​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​៕ ល​