មុន្នី ម៉ូ​នី​តា ជា​តារា​ទទួល​ការសរសើរ​ជា​ស្រី​ស្អាត​ចេះ​ស្រឡាញ់​បរិស្ថាន​

500
ចែករម្លែក

ភ្នំពេញ​៖ តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ មុន្នី ម៉ូ​នី​តា ជា​មនុស្ស​ស្រឡាញ់​បរិស្ថាន​ បាន​បញ្ចេញកម្លាំង​ជួយ​ការងារ​សង្គម​ដោយបាន​ជួយ​ដាំ​កូនឈើនៅ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទីនោះ​មាន​សោ​ភ័​ណភាព​និង​បរិស្ថាន​ល្អ ត្រូវ​អ្នកគាំទ្រ​សរសើរ​និង​ពេញចិត្ត​ចំពោះសកម្មភាព​នេះ​។​

​តារា​ស្រី​ល្បី​រូបនេះ​បានឱ្យដឹងថា ថ្ងៃនេះ​បញ្ចេញ​កម្លាំ​ពលកម្ម ហើយ​ក៏បាន​ចូលរួមដាំ​ដើមឈើ​នៅ​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ជាមួយនឹង​លោក ប៉ែន រ័ត្ន ព្រមទាំង​សិល្បករ និង​សិល្បការិ​នី​។​

​ការបញ្ចេញ​កម្លាំងកាយ​ក្នុង​ស្មារតី​ស្រឡាញ់​បរិស្ថាន​ជួយ​ដាំ​កូនឈើ​នេះ ជា​គំនិតល្អ និង​ជា​សកម្មភាពដែលជា​គំរូ​មួយ​សម្រាប់​មហាជន យុវវ័យ និង​ជាពិសេស​ក្មេងៗ​។ គំនិត​ចូលរួមចំណែក​ដាំ​កូនឈើ​នេះ ត្រូវបាន​អ្នកគាំទ្រ​នាង​សរសើរ និងពេញចិត្ត​ជាខ្លាំង ហើយក៏​សំណូមពរ​ដល់​តារា​ល្បី មុន្នី ម៉ូ​នី​តា បន្ត​គំនិត​ចេះ​ដាំ​កូនឈើ​ជា​ប្រយោជន៍បរិ​ស្ថា​ន​និង​ក្នុង​សហគមន៍​ផងដែរ​។​

​ជាមួយគ្នា​នោះ តារា​ស្រី​រាង​ខ្ពស់​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​បន្ថែម​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​ថា នាង​នឹង​បន្ត​ចូលរួម​សកម្មភាព​ជួយ​សង្គម មិន​ត្រឹមតែការជួយដាំ​ដើមឈើ​ឡើយ​ នៅមាន​សកម្មភាព​សប្បុរ​ស​ធម៌​ជាច្រើន​ទៀត​ដែល​នាង​លះបង់​ពេលវេលា​ធ្វើ​។ លើក​នេះ​គ្រាន់តែ​ទឹកចិត្ត​បន្តិចបន្តួច​ប៉ុណ្ណោះ​នាង​នឹង​បន្ត​ជួយ​ដល់​សង្គម​កម្ពុជា ឱ្យ​ល្អប្រសើរតាម​សកម្មភាព​ផ្សេងទៀត​។

​កញ្ញា មុន្នី ម៉ូ​នី​តា ប្រឡង​បរ​វក​ញ្ញា Miss Grand Cambodia 2017 ទទួលបាន​ជាប់​ជ័យលា​ភី​លេខ​២ ។ ក្រោយមក​នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូត ដែលមាន​ទីផ្សារការងា​រ​ច្រើន និងទទួល​ការសរសើរ​ជា​តារា​ស្រី​រូប​ស្រស់ស្អាត សម្រាប់​ការថត​ស្ព​ត និងការបង្ហាញម៉ូត​ជាច្រើន​។ សម្រាប់​ទីផ្សារ​ភាពយន្ត​វិញ​ភាព តារា​ស្រី​រូបនេះក៏​កំពុងតែ​ទទួលការងារ​សម្តែង​ជា​បន្តបន្ទាប់ សម្រាប់​រឿង​ដុំ​និង​រឿង​ភាគ​ផងដែរ​៕ ដោយ​: បូ​រិ​ន​/Ha