មុន​គេង​បើឃ្លានញ៉ាំ​បែបនេះមិន​ធាត់​ទេ​

333
ចែករម្លែក

ប្រសិនជា​អ្នក​មិនដឹង​វិធី​ក្នុងការ​ពិសារ​មុនពេល​គេង នោះ​អ្នកនឹង​ងាយ​ឡើង​ទម្ងន់​ជាទីបំផុត​។ ដូចនេះ តើ​គួរតែ បរិភោគ​បែបណា ទើប​អាច​ការពារ​រាង​បាន​ស្អា​តទៅ​?

១.អ្នក​អាច​ពិសារ​អាហារ​មុន​ចូល​គេង​បាន ប៉ុន្តែ​គួរតែ​គ្រប់គ្រង​បរិមាណ​ឲ្យ​បានល្អ​ដោយ​មិនគួរ​ញ៉ាំ​ច្រើនពេក នោះឡើយ ព្រោះ​បើ​អ្នក​ហូប​ច្រើនពេក ក្រពះ​អ្នក​មិនអាច​កិន​បានល្អ​ឡើយ​។​

២.អ្នក​គួរតែ​គ្រប់គ្រង​ម៉ោង​ឲ្យ​បានល្អ ដោយ​មិនគួរ​ញ៉ាំ្ហ​ហើយ​ភ្លាម គេង​ភ្លាម​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក មិនអាច​សម្រាក​បានឡើយ​។ ដូចនេះ អ្នក​គួរតែ​បរិភោគ​ហើយ​ចំនួន​មួយ​ម៉ោង ទើប​អាច​ចូល​គេង​បាន​។​

៣.ក្រៅពី​គ្រប់គ្រង​បរិមាណ និង​ពេលវេលា​នៃ​ការ​ញ៉ាំ​រួច អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែលមាន​ផ្ទូ​ក​កាឡូរី​ទាប ស្ករ​ទាប និង​ប្រូតេអ៊ីន​ខ្ពស់ ដើម្បី​អាច​រក្សា​សុខភាព​បានល្អ ព្រមទាំង​អាចធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ឡើង​ទម្ងន់​ឡើយ​។ ដូចនេះ អ្នក​គួរតែ​អនុវត្តតាម​វិធី​ទាំងនេះ ដើម្បី​រក្សា​រូបរាង​របស់​អ្នក​៕ ដោយ​: health.com.kh​